ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ

ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ - ảnh 1
ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ(TTXVN)

          (VOV)_ ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅ​នយោ
បាយ។ នេះគឺជាសេចក្ដីប្រកាសដែលបានប្រធានអនុគណៈកម្មាធិការពង្រាយកង កម្លាំងនិងកម្លាំងលើសមុទ្រ ចំណុះគណៈកម្មាធិការកងកម្លាំងយោធាសភាជាន់ទាប
អាមេរិក លោក Randy Forbes នាថ្ងៃទី ២៨ ឧសភា​ បន្ទាប់ពីសេចក្ដីប្រកាសនានារបស់ សមាជិកសភាជាន់ទាបអាមេរិកផ្សេងៗ។ បណ្ដាសេចក្ដីប្រកាសនេះត្រូវបាននាំចេញ  បន្ទាប់ពីអំពើបង្ករឿងហេតុរបស់​ចិននៅតំបន់សមុទ្រខាងកើតពិសេសគឺពេលដែល ទូកនេសាទ១គ្រឿងរបស់វៀតណាម ត្រូវនាវារបស់ចិនបុកលិច ជិតនៅនឹងកន្លែង
ដែលចិនបានដាក់ស្ថានីយខួង Haiyan Shinyou 981 នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
 និងតំបន់ខ្ពងរាប​បាត​សមុទ្រវៀតណាម។

នាពេលនោះ នៅសិក្ខាសាលាស្ដីពីច្បាប់សមុទ្រអន្តរជាតិ ដោយក្រសួងការបរ
ទេសអ៊ីតាលី ព្រឹទ្ធសភាអ៊ីតាលី និងវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ​អ៊ីតាលី (CESI) បាន រួមសហការ រៀបចំឡើងនាថ្ងៃទី ២៨ ឧសភា។ថ្លែង​មតិនៅ​ទីនេះសមាជិកព្រឺទ្ធសភា
 Pierferdinando Casini  ប្រធានគណៈកម្មា​ធិ​ការកិច្ចការបរទេស ព្រឹទ្ធសភាអ៊ីតាលី បានប្រកាសថា៖ Rome បាន​ព្រួយ​បារម្មណ៍​យ៉ាងខ្លាំងក្លាចំពោះអំពើរបស់ចិននៅ
សមុទ្រខាងកើត។ លោក   ​Pierferdinando Casini  ក៏បានអះអាងដែរថា៖ បញ្ហាសមុទ្រ ខាងកើតត្រូវដោះ​ស្រាយតាមរយៈការចរចារសន្តិភាព ឈរលើអនុសញ្ញាអង្គការសហ​ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

ពិភាក្សាអំពីបណ្ដាព័ត៍មានដែលទាក់ទិនដល់សភាពការណ៍នៅសមុទ្រខាងកើត
 ក្នុងកិច្ចប្រជុំ នាថ្ងៃទី២៨ ឧសភា នៅទីក្រុងមូស្គូ​ (រុស្ស៊ី) បណ្ដា​សមាជិកគណៈកម្មាធិ
ការ មជ្ឈឹមសមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានអះ​អាងថា៖ រាល់​ជំលោះដែនដី និង
ពិសេសគឺ​ជំលោះអធិបតេយ្យភាពលើ​សមុទ្រ ​ត្រូវដោះស្រាយដោយការចរចារសន្តិ
ភាព។ បណ្ដាដំណាងបាន​សង្កត់ធ្ងន់ថា៖ ក្នុងបទថ្លែងមតិ​ ប្រធានាធិបតីរុស្ស៊ី បាន
អះអាង​ជាច្រើនលើកច្រើនសារថា៖ រុស្ស៊ីនិងវៀតណាមបាននិងកំពុងមានទំនាក់​ទំនងដៃគូរយុទ្ធសាស្ត្រ។ រុស្ស៊ីគាំទ្រទស្សនះ​ដោះស្រាយ​ជំលោះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ