ចិន​បញ្ចេញ​ប្រតិកម្ម​យ៉ាងដាច់អហង្ការចំពោះវត្តមានកងទ័ពអាមេរិកនៅតៃវ៉ាន់

(VOVWORLD) - ភ្លាមៗបន្ទាប់ពី ថ្នាក់ដឹកនាំតៃវ៉ាន់បានអះអាងជាលើកដំបូងអំពីវត្តមានកងទ័ពអាមេរិកនៅលើកោះនេះ ក្រសួងការបរទេស និងការពារជាតិចិនបានបញ្ចេញប្រតិកម្មយ៉ាងដាច់អហង្ការព្រមៗគ្នា ចំពោះទង្វើ ដែលត្រូវបានវាយតម្លៃថាបានឆ្លង "បន្ទាត់ក្រហម" នេះ។
ចិន​បញ្ចេញ​ប្រតិកម្ម​យ៉ាងដាច់អហង្ការចំពោះវត្តមានកងទ័ពអាមេរិកនៅតៃវ៉ាន់ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin (រូបថត៖ vov.vn)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ២៨ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ជាថ្មីម្តងទៀត បានប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះរាល់រូបភាពផ្លាស់ប្ដូរជាផ្លូវការនិងទំនាក់ទំនងយោធារវាងអាមេរិក និងតៃវ៉ាន់ ក៏ដូចជាការដែលអាមេរិកបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្ករឿងហេតុ។ លោកក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ "ទាមទារ ឲ្យតៃវ៉ាន់មានឯករាជ្យ" ដោយចាត់ទុកថាបានដើរ "ផ្ទុយនឹងប្រវត្តិសាស្ត្រ និងឆ្ពោះទៅរកទីទល់ច្រក" ដោយព្រមានថា សកម្មភាពនេះ "នាំឱ្យមានវិនាស" ហើយការគាំទ្រ " តៃវ៉ាន់មានឯករាជ្យភាព" ក៏ជាផ្លូវដែលគ្មានពេលវិលត្រឡប់មកវិញឡើយ។

ក្នុងពេលនេះ នៅពេលនិយាយអំពីទំនាក់ទំនងយោធារវាង ទីក្រុងវ៉ាស៊ីនតោន និងតៃវ៉ាន់ នោះ អ្នកនាំពាក្យក្រសួងការពារជាតិចិនក៏បានប្រកាសថា ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តរំពឹងថា “ប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ទល់នឹងចិន” ហើយមានឧបាយកលពង្រឹងទំនាក់ទំនងយោធាជាក់ស្ដែងរវាងអាមេរិក និងតៃវ៉ាន់នោះ ចិននឹងឆ្លើយតបយ៉ាងប្ដូរផ្ដាច់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ