ចិនបានជំនំជំរះទោសលើសំណុំរឿង Bo Xilai។

ចិនបានជំនំជំរះទោសលើសំណុំរឿង Bo Xilai។ - ảnh 1
ចិនបានជំនំជំរះទោសលើសំណុំរឿង Bo Xilai។ (weibo.com)



        VOV-នាព្រឹកថ្ងៃទី២២សីហា សំណុំរឿងរបស់លោក Bo Xilai ជាអតីត
សមាជិក​ការិយាល័យនយោបាយលេខាគណៈកម្មាធិការបក្សទីក្រុង Chongqing
(ចិន)​ ស៊ី​សំណូកប្រព្រឹត្ត​អំពើរពុករលួយនិងរំលោភអំណាច ត្រូវបានជំនុំជំរះ
ទោសនៅ​តុលាការប្រជាជនថ្នាក់កណ្ដាលទីក្រុង Jinan ខេត្ត Shandong ចិន។
អ្នកយក​ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅចិនបានដកស្រង់ប្រភព
ព័ត៌មានពីទំព័រ​ព័ត៌មានរបស់តុលាការទីក្រុង Jinan បានឲ្យដឹងថា ការជំនុំជំរះ
ទោសបានចាប់ផ្ដើម​នា​វេលាម៉ោង៨កន្លះព្រឹក(តាមម៉ោងដំបន់)។ មនុស្សចំនួន
១១០នាក់ក្នុងនោះមាន​សាច់ញាត្តិចំនួន៥នាក់របស់ជនជាប់ចោទ Bo Xilai ត្រូវ
បានចូលរួមអង្គរជំនំជំរះ​ទោស។ លោក Bo Xilai ជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិន
ត្រូវបានជំនុំជំរះទោស​ក្នុង​រយៈពេលកន្លងមក។ រឿងបានប្រព្រឹត្តទៅក្នុងកាលៈ
ទេសៈបណ្ដាថ្នាក់ដឹកនាំ​អាណាត្តិថ្មីរបស់ចិនកំពុងជំរុញការងារបង្កប្រឆាំងអំពើរ
ពុករលួយ។ មុននោះលោក Bo Xilai ត្រូវបានចោទប្រកាន់គឺរំលោភអំណាចស៊ី
សំណូកលោភលន់មូលនិធិ​ជា​មួយ​បរិមាណច្រើន ឆ្លៀតយកដំណែងធ្វើឲ្យ
ផលប្រយោជន៍របស់រដ្ឋនិងប្រជាជន​ត្រូវ​ខូច​ខាត​យ៉ាងធំធេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ