ចិនបន្តសហការជាមួយសហគមន៍អន្តរជាតិក្នុងបញ្ហាស.ប.បកូរ៉េ

(VOVWORLD) - ចិននឹងបន្តសហការជាមួយសហគមន៍អន្តរជាតិសំដៅជំរុញដំណើរ ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងត្រៀមខ្លួនជាស្រេចរួមជា មួយអាមេរិកអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីផងដែរ។
ចិនបន្តសហការជាមួយសហគមន៍អន្តរជាតិក្នុងបញ្ហាស.ប.បកូរ៉េ - ảnh 1រូបភាពនៃការបាញ់សាកល្បងកាំជ្រួចឆ្លងទ្វីបរបស់ស.ប.បកូរ៉េត្រូវបានផ្សាយលើទីលានមជ្ឈមណ្ឌលរដ្ឋធានីព្យុងយ៉ាង (រូបថត៖AFP/TTXVN) 

  (VOVworld) - ចិននឹងបន្តសហការជាមួយសហគមន៍អន្តរជាតិសំដៅជំរុញដំណើរ ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងត្រៀមខ្លួនជាស្រេចរួមជា មួយអាមេរិកអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីផងដែរ។ សេចក្ដីប្រកាស នេះត្រូវបាន អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិនលោក Qian Keming លើកឡើងនាថ្ងៃទី៣១ កក្កដា ក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump ចាត់ទុកថា ចិនមិន ធ្វើអ្វីសោះដើម្បីដោះស្រាយបញ្ហាស.ប.បកូរ៉េនោះឡើយ។ ក្នុងសន្និសីទកាសែត នៅរដ្ឋធានីប៉េកាំង អនុរដ្ឋមន្ត្រីលោក Qian Keming សង្កត់ធ្ងន់ថា បញ្ហានុយក្លេអ៊ែរ របស់ ស.ប.បកូរ៉េនិងទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក ជាបញ្ហាចំនួន២ដ៏ខុស គ្នា។ ចិនបានអះអាងជាច្រើនលើកច្រើនសារថា ប៉េកាំងមិនមានការទទួលខុស ត្រូវដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ ស.ប.បកូរ៉េ ហើយវ៉ាស៊ីនតោននិង ព្យុងយ៉ាងចាំបាច់ត្រូវអនុវត្តវិធានការសំដៅបន្ធូរបន្ថយភាពតានតឹងនិងដោះ ស្រាយការព្រួយបារម្ភរបស់គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ