ចិនបានប្រកាសថានឹងមិនជួបចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុន

ចិនបានប្រកាសថានឹងមិនជួបចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (TTXVN)

(VOV)_ ចិនបានប្រកាសថានឹងមិនជួបចរចារជាមួយនាយករដ្ឋមន្ត្រី​ជប៉ុន។ ​នេះ
គឺ ជាប្រតិកម្មរបស់ចិន បន្ទាប់ពីពេលនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានអញ្ជើញទៅ
គោរព វិញ្ញាណក្ខ័ន្ធនៅទីសក្ការះ Yasukuni​ នៅទីក្រុងតូក្យូ ​ជប៉ុន នាថ្ងៃទី ២៦ ធ្នូ។ នៅក្នុងសន្និសីទកាសែតប្រចាំ នាថ្ងៃទី ៣០ ធ្នូ ​អ្នកនាំពាក្យនៃក្រសួងការបរទេស
ចិន លោក Quin Gang បានចាត់ទុកថា៖ ​នាយករដ្ឋមន្ត្រីជប៉ុនបានបិទទ្វាចរចារ  ជាមួយថ្នាក់ដឹកនាំចិននានា បន្ទាប់ពីពេលអនុវត្តដំណើទស្សនកិច្ចនេះ និងសកម្ម
ភាពចរចាររវាងប្រទេសទាំងពីរត្រូវបាន​បង្កើតឡើងវិញ លុះត្រាតែ នាយករដ្ឋមន្ត្រី
ជប៉ុន Shinzo Abe ​ទទួលខុស​ត្រូវ​ចំពោះ​រាល់កំហុសរបស់ខ្លួន ក្នុងបញ្ហាទំនាក់ទំនង
រវាងប្រទេស​ទាំងពីរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ