ចិនមានបំណងបង្កើនកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - ថ្លែងក្នុងសន្និសីទកាសែត ក្រោយពេលបិទបញ្ចប់សម័យប្រជុំសភា (រដ្ឋសភា និងសភាប្រឹក្សានយោបាយប្រជាជន)  នាយករដ្ឋមន្ត្រីលោក Li Keqiang បានឲ្យដឹងថា ចិនមានគោលបំណងចង់ឲ្យចិន - អាមេរិកពង្រឹងកិច្ចពិសន្ទនា នាពេលខាងមុខ។

ចិនមានបំណងបង្កើនកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្រ្តីចិនលោក Li Keqiang (ប្រភព៖ CCTV) 

ទាក់ទងនឹងទំនាក់ទំនងចិន - អាមេរិក លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទំនាក់ទំនងចិន - អាមេរិកបានប្រឈមនឹងការលំបាកដ៏ធ្ងន់ធ្ងរជាច្រើនដែលបង្កផលប៉ះពាល់អវិជ្ជមានដល់ភាគីទាំងពីរ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត និង ប្រទេសអភិវឌ្ឍន៍ធំបំផុតនៅលើពិភពលោក ចិននិងអាមេរិកមានផលប្រយោជន៍រួមដ៏ទូលំទូលាយ ហើយកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៀតផង។ ចិនមានគោលបំណងចង់បង្កើនកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រការនេះត្រូវអនុវត្តន៍ដោយឈរលើមូលដ្ឋានសមភាព និង គោរពគ្នាទៅវិញទៅមក។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត កាលពីថ្ងៃទី ១១ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijiang ក៏បានបញ្ជាក់ ថាសមាជិកការិយាល័យនយោបាយ ប្រធានខុទ្ធកាល័យកិច្ចការបរទេសមជ្ឈឹមនៃបក្សកុម្មុយនីស្តចិនលោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹង ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រកំពូលចិន - អាមេរិកនៅថ្ងៃទី ១៨ និង ១៩ ខែមីនាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ