ចិនមានបំណងសហការជាមួយអាមេរិកដើម្បីជម្រុញទំនាក់ទំនងអភិវឌ្ឍន៍ស្ថិរភាព

(VOVworld)-ចិននិងអាមេរិកគប្បីគោរពគ្នាទៅវិញទៅមក រួមគ្នាជម្រុញទំនាក់ទំនងទ្វេ
ភាគីសំដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរឹងមាំ ដោយឈរលើគោល ការជាសារវ័ន្ត
ក្នុងទំនាក់ទំនងអន្តរជាតិនិងបណ្តាកិច្ចព្រមព្រៀងដែលបានសម្រេច រវាងប្រទេសទាំង
ពីរ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាយករដ្ឋមន្រ្តីចិន លោក  Li Keqiang នាំ
ចេញនាថ្ងៃទី២៤មេសា ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋ សភាអាមេរិកដឹក
នាំដោយសមាជិកសភាគណៈបក្សសាធារណៈរដ្ឋលោក Eric Cantor ដែលកំពុង
បំពេញទស្សនកិច្ចនៅប្រទេសចិន។

ចិនមានបំណងសហការជាមួយអាមេរិកដើម្បីជម្រុញទំនាក់ទំនងអភិវឌ្ឍន៍ស្ថិរភាព - ảnh 1
ចិនមានបំណងសហការជាមួយអាមេរិកដើម្បីជម្រុញទំនាក់ទំនងអភិវឌ្ឍន៍ស្ថិរភាព(TTXVN)

        នៅទីនេះ លោក Li Keqiang បានដាស់តឿនប្រទេសទាំងពីរ ជម្រុញការ ចរចារអំពីកិច្ចព្រមព្រៀងវិនិយោគនិងធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ រីឯខ្លួនវិញ លោក Cantor បានសង្កត់ធ្ងន់ ថា ការផ្តួចផ្តើមគំនិតរបស់វ៉ាស៊ីងតោនគឺរឹតបន្តឹងទំនាក់ទំនងជាមួយបណ្តាប្រ ទេសក្នុង
តំបន់ប៉ាស៊ីហ្វិក ព្រមទាំងអះអាងថា រដ្ឋសភាអាមេរិកនឹងខំប្រឹងប្រែង ជម្រុញ
ទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅភាពសម្បូរុងរឿងរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ