ចិនមានប្រតិកម្មអសកម្មពេលនៅជំនួបសន្ទនា Shangri La

(VOV)_ចំពោះការដែលត្រូវបានរិះគន់យ៉ាងខ្លាំងក្លា ចាប់ពីពេល ជំនួប​សន្ទនា 
Shangri La បានបើកមក ដោយបណ្ដាសកម្មភាពបង្ករឿងហេតុ​ចំពោះ​ប្រទេសជិតខាង
ក្នុងរយៈពេ​លកន្លងទៅ ចិនបានមានប្រតិកម្មអសកម្មជា​ច្រើន ស្វែងរកវិធាន ការដើម្បី ទំលាក់កំហុសអោយប្រទេសផ្សេងៗ សំដៅ​លាក់បាំងអំពើខុសឆ្គងរបស់ខ្លួន។ តាម អ្នកយកព័ត៍មានរបស់វិទ្យុសម្លេង​វៀតណាមថា៖ លោកស្រី Fu Ying អតីតអនុរដ្ឋមន្ត្រី ក្រសួងការបរទេសចិន ​ដំណាងភាគីចិន ចូលរួមជំនួបសន្ទនាលើកនេះ បានរិះគន់
ជប៉ុន ក្នុងបញ្ហា​ជំលោះអធិបតេយ្យភាព នៅប្រជុំកោះ Senkaku /ដាយយូ។

ចិនមានប្រតិកម្មអសកម្មពេលនៅជំនួបសន្ទនា Shangri La - ảnh 1
លោកស្រី Fu Ying (Getty Images)

          ក្នុងពេលនោះ ​ទីភ្នាក់ងារសារព័ត៍មាន Xinhua នាថ្ងៃទី ៣១ ឧសភា​ បានដក់
ស្រង់ពាក្យសំដីរបស់ លោកស្រី Fu Ying ថា៖​ភាពតានតឹងនៅ​សមុទ្រ​ខាងកើត  នាពេលថ្មីៗនេះ គឺដោយសារសកម្មភាពបង្ករឿងហេតុ​របស់ប្រទេសមួយចំនួន។ ​ម្យ៉ាងទៀត សម្ដែងនូវគោលបំណងសហ​ប្រតិបត្តិការជាមួយអាមេរិក ក្នុងការ ចែករំលែកផលប្រយោជន៍រួមក្នុងតំបន់​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ