ចិនលើកត្រដែតនូវអត្ថន័យនៃដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានាធិបតីរុស្សីី

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចមកកាន់ចិននាពេលខាងមុខរបស់ ប្រធានាធិបតីរុស្ស៊ី Vladimir Putin មានអត្ថន័យយ៉ាងធំធេងចំពោះរបៀបវារៈស្ដីពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីសម្រាប់ដំណាក់កាលជាបន្ត។ 
ចិនលើកត្រដែតនូវអត្ថន័យនៃដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានាធិបតីរុស្សីី - ảnh 1ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping

ចិន និងរុស្ស៊ីគប្បីបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត សំដៅធានារាល់គោលលការណ៍ជាសារវន្តនៃទំនាក់ទំនងអន្តរជាតិ ហើយរក្សា យុត្តិធម៌អន្តរជាតិ ព្រមទាំងការពារផលប្រយោជន៍រួមនៃទីផ្សារទើបនឹងលេចចេញ និងប្រទេសកំពុងអភិវឌ្ឍន៍នានា។

លោក  Wang Yi បានថ្លែងដូចពោលខាងលើនៅក្នុងជំនួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នាថ្ងៃទី ៣ មិថិនា នៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខនៅលើពិភពលោក (BRICS រួមមាន - ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Johannesburg របស់ អាហ្វ្រិកខាងត្បូង)។

សូមគូសបញ្ជាក់ថា៖ ប្រធានាធិបតី Vladimir Putin គ្រោងនឹងមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ចិនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ មិថុនាខាងមុខ ហើយចូលរួមសន្និសីទកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងទីក្រុង Qingdao របស់ចិន។ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Vladimir Putin បន្ទាប់ពីជាប់ឆ្នោតសារជាថ្មី ហើយក៏ជាជំនួបជាលើកដំបូងរវាងថ្នាក់ដឹកនាំចិន និងរុស្ស៊ីក្នុងឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ