ចិនអំពាវនាវជំរុញការកសាង FTAAP


ចិនអំពាវនាវជំរុញការកសាង FTAAP  - ảnh 1
ចិនអំពាវនាវជំរុញការកសាង FTAAP (VNA)

(VOVworld) – នាថ្ងៃទី​១៩ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវ
 ឲ្យខំប្រឹងប្រែងសំដៅឆ្ពោះទៅការកសាងតំបន់ពាណិជ្ជកម្មសេរី អាស៊ី-ប៉ាស៊ីហ្វិក
(FTAAP)។ លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ នេះគឺជាការ ជ្រើសរើសយុទ្ធសាស្ត្រ
ដែលទាក់ទិនដល់ភាពសម្បូររុងរឿងក្នុងរយៈពេលយូរ អង្វែងក្នុងតំបន់។​ ថ្លែងមតិ
នៅសន្និសីតកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ុហ្វិក  (APEC)
ដែលប្រព្រឹត្តទៅនៅទីក្រុង Lima ប៉េរូ ប្រធានរដ្ឋចិន លោក Xi Jinping​ ក៏បាន
សង្កាត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងកិច្ចការពារប្រព័ន្ធពា ណិជ្ជកម្មពហុភាគី
ហើយអះអាងជាថ្មីម្តងទៀតថា៖ សកលភាវូបនីយកម្ម បានឆ្លើយតបនឹងផល
ប្រយោជន៍ភាគច្រើននៃភាគីទាំងអស់ ហើយការខំប្រឹង ប្រែងរួមគឺចាំបាច់
ដើម្បីដោះស្រាយបញ្ហាថ្មីៗក្នុងដំណើរនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ