ចាប់បានសញ្ញាពីប្រអប់ខ្មៅរបស់យន្តហោះ AirAsia QZ8501

ចាប់បានសញ្ញាពីប្រអប់ខ្មៅរបស់យន្តហោះ AirAsia QZ8501 - ảnh 1
ទិដ្ឋភាពស្វែងរកយន្តហោះ QZ8501 (រូបថតៈ AFP)


(VOVworld)-មជ្ឈដ្ឋានមន្ត្រីឥណ្តូនេស៊ីបានជូនដំណឹងនាថ្ងៃទី៩មករាថា ក្រុម​ស្វែងរកនិងជួយសង្គ្រោះរបស់ប្រទេសនេះ ចាប់បានសញ្ញា “ping” ចេញពី ប្រអប់ខ្មៅនៃយន្តហោះមានស្លាក់លេខ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍
AirAsia ដែលធ្លាក់នៅសមុទ្រ Javaនាថ្ងៃទី២៨ធ្នូកន្លងទៅ។ តាមលោក Santoso
Sayogo អ្នកសង្កេតការណ៍នៃគណៈកម្មការសុវត្ថិភាពគមនាគមន៍ជាតិ (NTSC)
ឥណ្ឌូនេស៊ីថា ដូចជាប្រអប់ខ្មៅនេះមិនស្ថិតនៅកន្ទុយយន្តហោះឡើយ។ នា
បច្ចុប្បន្នអ្នកមុជទឹក កំពុងខំប្រឹងប្រែងកំណត់ទីតាំងរបស់ប្រអប់ខ្មៅនេះ។កន្ទុយ
យន្តហោះត្រូវបានរកឃើញនាថ្ងៃទី៧មករា នៅបាតសមុទ្រJava មានចំងាយពី
កន្លែង ដែលយន្តហោះបាត់ខ្លួនប្រហែល៣០គីឡូម៉ែត្រ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ