ចាប់ផ្ដើមគំរោងការណ៍ផ្គត់ផ្គង់ឧស្ម័នដុតពីតូមិននីស្ថានទៅកាន់អាស៊ីខាងត្បូង

ចាប់ផ្ដើមគំរោងការណ៍ផ្គត់ផ្គង់ឧស្ម័នដុតពីតូមិននីស្ថានទៅកាន់អាស៊ីខាងត្បូង - ảnh 1
ថ្នាក់ដឹកនាំនៃប្រទេសទាំង៤អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់បំពង់បង្ហូរឧស្ម័ន TAPI
(រូបថត៖AFP)

(VOVworld) - នាថ្ងៃទី១៣ ធ្នូ នៅទីក្រុង Mary ប្រទេសតូមិននីស្ថាន ប្រធានាធិបតី
ប្រទេសនេះលោក Gurbanguly Berdimuhamedov នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក
Nawaz Sharif ប្រធានាធិបតីអាប់ហ្គានីស្ថានលោក Ashraf Ghani និងអនុប្រធានាធិបតី
ឥណ្ឌាលោក Hamid Ansari បានបញ្ចុះបថមសិលា ចាប់ផ្ដើមដំណើរការសាងសង់
បំពង់បង្ហូរឧស្ម័នដុត TAPI ដោយមានទុនវិនិយោគចំនួន៧,៦ពាន់លានដុល្លា
អាមេរិក។បំពង់ TAPI ដែលមានប្រវែង១,៨០០គីឡូម៉ែត្រនេះ ចាប់ផ្ដើមពីអណ្ដូង
ឧស្ម័នដុត Galkynysh របស់តូមិននីស្ថានដែលជាអណ្ដូងឧស្ម័នធម្មជាតិធំទីពីរលើ
ពិភពលោក ហើយនឹងឆ្លងកាត់អាប់ហ្គានីស្ថាន និងប៉ាគីស្ថាន ទៅកាន់ទីក្រុង
Fazilka របស់ឥណ្ឌា ផ្គត់ផ្គង់ឧស្ម័នដុតសំរាប់ប្រទេសទាំង៣ក្នុងអំឡុង៣០ឆ្នាំ។
គំរោងការណ៍នេះគ្រោងនឹងសំរេចនាឆ្នាំ២០១៨ដោយមានសមត្ថភាពជញ្ជូន
ឧស្ម័នដុតចំនួន៩០លានម៉ែត្រគូបក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ