ចាប់ផ្តើមដំណើរការសាងសង់ផ្ទះបង្ហាញអំពីHoang Sa

(VOVworld)-នាព្រឹកថ្ងៃទី៧ធ្នូ គណៈកម្មាធិការប្រជាជនស្រុក Hoang Sa បាន ចាប់ផ្តើមដំណើរការសាងសង់ផ្ទះដាក់តាំងបង្ហាញអំពី Hoang Sa លើវិថី Hoang Sa
ខ័ណ្ដ Son Tra ទីក្រុង Da Nang។ សំណង់នេះបានសាងសង់ឡើងលើផ្ទៃដី
សរុបជាងមួយពាន់ម៉ែត្រក្រឡា។ លោក Dang Viet Dung អនុប្រធានគណៈ​កម្មា
ធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖

        “នេះមិនត្រឹមតែជាកន្លែងតាំងបង្ហាញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធម្មតា
ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្ហាញនូវ ភស្ដុតាងគតិយុត្តិ និង ភស្ដុតាងប្រវត្តិ
សាស្ត្រ សំដៅអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang
Sa ទៀតផង តាមរយៈនោះអះអាងថាប្រជុំកោះ Hoang Sa និង Truong Sa គឺជា
របស់ វៀតណាម”។

        ផ្ទះតាំងបង្ហាញអំពី Hoang Sa ជាសក្ខីភាពយ៉ាងខ្លាំងក្លាអំពីកិច្ចការតស៊ូ ការ ពារអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជានៅសមុទ្រខាងកើត។ តាមនោះ លើកទឹកចិត្តនូវស្មារតីតស៊ូ ការពារ អធិបតេយ្យភាពកោះសមុទ្រក្នុងប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ