ចាប់ផ្តើមសកម្មភាពនៃទិវាបុណ្យវប្បធម៌តំបន់ពាយ័ព្យ

(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា នៅទីក្រុង Son La (ភាគខាងជើងវៀតណាម) បានចាប់ផ្តើម សកម្មភាពមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍លើកទី ១៤  របស់បណ្តាជនជាតិនៅតំបន់ភាគពាយព្យ។ 
ចាប់ផ្តើមសកម្មភាពនៃទិវាបុណ្យវប្បធម៌តំបន់ពាយ័ព្យ - ảnh 1 ទិដ្ឋភាពនៃពិធីបើកសកម្មភាពក្នុងក្របខ័ណ្ឌមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យ នៅខេត្ត Son La

នេះជាសកម្មភាពរៀបចំដោយក្រសួងវប្បធម៌កីឡានិង ទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Son La ដោយមានការចូលរួមរបស់សិប្បករ សិល្បៈករ សិល្បការនីជាងមួយពាន់នាក់ មកពីខេត្តចំនួន ៧ រួមមានខេត្ត Hoa Binh, Dien Bien, Lai Chau, Lao Cai, Yen Bai, Phu Tho និងខេត្ត Son La។ ក្នុងក្របខ័ណ្ឌនៃមហោស្របនេះ នាថ្ងៃទី១៨ ខែសីហា នៅទីក្រុង Son La បានបើកការតាំងពិព័រណ៍សិល្បៈ អំពីវប្បធម៌-ទេសចរណ៍ “ពណ៌សម្បុរនៃតំបន់ពាយ័ព្យ” និងការតាំងពិព័រណ៍ បង្ហាញនិងផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃណីរបស់តំបន់ រួមទាំងបើកសកម្មភាពកីឡាផងដែរ។

ដោយមានរូបថតសិល្បៈចំនួន ២៨០ របស់ខេត្តចូលរួមចំនួន ៧ នោះ ការតាំងពិព័រ ណ៍រូបថតសិល្បៈជាមួយប្រធានបទ  “ពណ៌សម្បុរនៃតំបន់ពាយព្យ” បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកទស្សនា។ លោកស្រី Nguyen Thi Hai Nhung ប្រ ធាន នាយករដ្ឋានវប្បធម៌ជនជាតិ នៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានអោយដឹងថា៖ ពិព័រណ៍រូបថតសិល្បៈស្តី ពីវប្បធម៌ - ទេសចរណ៍ ការតាំងពិព័រណ៍របស់ក្រុមជនជាតិនៅភាគពាយព្យរួមទាំងបរិយាកាសតាំងបង្ហាញ សុទ្ធតែជាសកម្ម ភាពវប្បធម៌ដ៏រស់រវើកនិងគួរអោយទាក់ទាញនៅក្នុងក្របខ័ណ្ឌនៃមហោស្រព លើកនេះ។ លោកស្រីអោយដឹងថែមទៀតថា៖ “តាមរយៈ បរិយាកាសតាំងពិព័រណ៍របស់ខេត្តចំនួន ៧ និងការបង្ហាញមុខម្ហូបរបស់តំបន់នីមួយៗ នឹងឆ្លុះបញ្ជាំងពីតម្លៃវប្បធម៌ប្រពៃណី។ តាមរយៈនោះ រួមចំណែកដល់ការអនុវត្តល្អ នូវសេចក្តីសម្រេចចិត្តលើកទី ៩ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១១ ស្តីពីការកសាងនិងអភិវឌ្ឍន៍វប្ប ធម៌និងប្រជាជនវៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ