ឆ្នាំសុវត្ថិភាពចរាចរណ៍ជាតិ២០១៥ឆ្ពោះទៅគោលដៅ"អាយុជីវិតមនុស្សខ្ពស់បំផុត"

ឆ្នាំសុវត្ថិភាពចរាចរណ៍ជាតិ២០១៥ឆ្ពោះទៅគោលដៅ
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថែងមតិសន្និដ្ឋានសន្និសីទ
(រូបថតៈ GD&DT)


(VOVworld)- គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍វៀតណាម បានជ្រើសរើសប្រ
ធានបទនៃឆ្នាំ២០១៥គឺ “រឹតបន្តឹងការគ្រប់គ្រងសកម្មភាពធ្វើអាជីវកម្មដឹកជញ្ជូន និងត្រួតពិនិត្យទងន់មធ្យោបាយធ្វើដំណើរ”។ កម្មវិធីបានលាតត្រដាងអនុវត្តដោយ
ឆ្ពោះទៅ គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពី៥%ដល់១០%។ នេះក៏ជាខ្លឹម
សារ សំខាន់នៃឆ្នាំ២០១៥ ដែលបានគណៈកម្មការសុវត្ថិភាពចរាចរណ៍ជាតិនាំ
ចេញ​ក្នុងសន្និសីទ Online ទូទាំងប្រទេសដែល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣មករា
នៅទីក្រុងហាណូយ។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និដឹងជញ្ជូនវៀតណាម​លោក
Dinh  La Thang បានចាត់ទុកថា ៖

        “នាពេលខាងមុខ តំបន់នានាត្រូវជម្រុញសកម្មភាពត្រួតពិនិត្យ និងចាត់ការ ដោយម៉ឺងម៉ាត់ការរំលោភសណ្តាប់ធ្នាប់ចរាចរណ៍។ រួមជាមួយគ្នានោះ ផ្លាស់ប្តូរ  និងលើកកំពស់ប្រសិទ្ធិភាពនៃការងារផ្សព្វផ្សាយ អប់រំច្បាប់អំពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ទៅគ្រប់សមាសភាពចូលរួមសកម្មភាពចរាចរណ៍និងដឹក
ជញ្ជូន”។

        ថ្លែងមតិសន្និដ្ឋាន លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាប្រធាន គណៈកម្មការសុវត្ថិភាពចរាចរណ៍ជាតិបានស្នើរតំបន់នានា អនុវត្តល្អតាមប្រធា​ន
បទរបស់ឆ្នាំនេះ ទន្ទឹមនឹងនោះលើកកំពស់គុណភាពកសាងនិងផ្សព្វផ្សាយរាល់ ឯកសារគតិយុត្តិស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ