ឆ្នាំ២០១៥ វៀតណាមមានយថាទស្សន៍ជាច្រើនសំរាប់ការបញ្ជូនពលករទៅធ្វើការនៅឯបរទេស

ឆ្នាំ២០១៥ វៀតណាមមានយថាទស្សន៍ជាច្រើនសំរាប់ការបញ្ជូនពលករទៅធ្វើការនៅឯបរទេស - ảnh 1
ឆ្នាំ២០១៥ វៀតណាមមានយថាទស្សន៍ជាច្រើនសំរាប់ការបញ្ជូនពលករទៅធ្វើការនៅឯបរទេស

(VOV)_ឆ្នាំ ២០១៤ ត្រូវបានវាយតំលៃជាឆ្នាំមិនងាយស្រួលចំពោះ​វិស័យបញ្ជូនពលករវៀតណាមទៅធ្វើការនៅឯបរទេសតាមកិច្ចសន្យា។ ​ប៉ុន្តែ បរិមាណពលករ
វៀតណាមទៅធ្វើការនៅឯបរទេសក្នុងឆ្នាំកន្លងទៅនៅហួសកំរិតដែលបានដាក់
ចេញ។ តាមតួរលេខរបស់ក្រសួងការងារ ​យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម
ថា៖ឆ្នាំ២០១៤ វៀតណាមបញ្ជូនបានពលករចំនួន១០៦ពាន់នាក់ទៅធ្វើការនៅឯបរ
ទេស ស្មើនឹង១១០%នៃផែនការដែលបានដាក់ចេញ។ តាំវ៉ាន់ (ចិន) ជប៉ុន កូរ៉េខាង
ត្បូង ជាបណ្ដាទីផ្សារពលកម្មសំខាន់របស់វៀតណាម។

          ក្នុងឆ្នាំ ២០១៥ ការរក្សារបណ្ដាទីផ្សារប្រពៃណី ​ការ​ពង្រីកបណ្ដា​ទីផ្សារ​មាន​
ចំណូលខ្ពស់នៅជាគោលដៅដែលបានក្រសួងការងារ ​យុទ្ធជនពិការ​និងសង្គមកិច្ច
វៀតណាមខិតខំអនុវត្ត​ដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ