ឆ្លៀតយកប្រៀបខ្លាំងរបស់កិច្ចការបរទេសប្រជាជន តភ្ជាប់​ទំនាក់ទំនង​រវាង​វៀតណាម និងបណ្ដាប្រទេស

(VOVWORLD) -សន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ ២០១៩ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ។
ឆ្លៀតយកប្រៀបខ្លាំងរបស់កិច្ចការបរទេសប្រជាជន តភ្ជាប់​ទំនាក់ទំនង​រវាង​វៀតណាម និងបណ្ដាប្រទេស - ảnh 1 សន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ ២០១៩

នៅទីនេះ អង្គសន្និសីទបានវាយតម្លៃថានាឆ្នាំ ២០១៨ កិច្ចការបរទេសប្រជាជនទទួលបានលទ្ធផលជាវិជ្ជមាន បង្កើនទំនាក់ទំនងសាមគ្គីភាព សហប្រតិបត្តិការមិត្តភាពជាមួយប្រជាជននៃបណ្ដាប្រទេសជិតខាង បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយមិត្តភក្តិ និងដៃគូអន្តរជាតិ តស៊ូការពារអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសជាតិជាដើម។

ស្ដីពីទិសដៅ ភារកិច្ចនាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖

“បន្តឆ្លៀតយកប្រៀបខ្លាំងរបស់កិច្ចការបរទេសប្រជាជន នោះ គឺ ជាសមត្ថភាពបង្កើតមូលដ្ឋានគ្រឹះដ៏ទូលំទូលាយ និងស្អិតរមួតរវាងប្រជាជនវៀតណាម ជាមួយបណ្ដាប្រទេសនិងតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងបណ្ដាប្រទេស។ ម៉្យាងវិញទៀត យើងគប្បីបន្តផ្លាស់ប្ដូរថ្មីនូវរបៀបទាក់ទង សំដៅបង្កើនកិច្ចសហប្រតិបត្តិការ ទាក់ទាញប្រភពកម្លាំងបរទេស ជាពិសេសគឺ ជំនួយក្រៅរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាគប្បីបង្កើនការងារធ្វើជាសេនាធិការបូកសរុបឲ្យទាន់ពេលវេលាជូនថ្នាក់ដឹកនាំបក្សក្នុងការកសាងចក្ខុវិស័យយុទ្ធសាស្ត្រយូរអង្វែង បង្កើនការរួមសហការយ៉ាងជិតស្និទ្ធិរវាងកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ