ជំងឺអាសន្នរោគបង្កឡើងដោយវីរុស Corona ថ្មី៖ ខេត្តជាច្រើននៅចិនចាប់ផ្តើមអនុវត្តស្ថានភាពទប់ទល់បន្ទាន់នៅកំរិតខ្ពស់

(VOVWORLD) - នាថ្ងៃទី ២៥ មករា សារព័ត៌មានចិនបានចេញផ្សាយព័ត៌មានថា៖ ទីក្រុង Wuhan ដែលជាទីកន្លែងប្រភពដើមនៃជំងឺរលាកសួតបង្កដោយវីរុសCorona ថ្មី នឹងកសាងមន្ទីពេទ្យជំនាញទី ២ ដើម្បីព្យាបាលអ្នកជំងឺដោយវីរុស នេះ។
ជំងឺអាសន្នរោគបង្កឡើងដោយវីរុស Corona ថ្មី៖ ខេត្តជាច្រើននៅចិនចាប់ផ្តើមអនុវត្តស្ថានភាពទប់ទល់បន្ទាន់នៅកំរិតខ្ពស់ - ảnh 1 ជំងឺអាសន្នរោគបង្កឡើងដោយវីរុស Corona ថ្មី៖ ខេត្តជាច្រើននៅចិនចាប់ផ្តើមអនុវត្តស្ថានភាពទប់ទល់បន្ទាន់នៅកំរិតខ្ពស់ (VNA)

(VOVworld) – នាថ្ងៃទី ២៥ មករា សារព័ត៌មានចិនបានចេញផ្សាយព័ត៌មានថា៖ ទីក្រុង Wuhan ដែលជាទីកន្លែងប្រភពដើមនៃជំងឺរលាកសួតបង្កដោយវីរុសCorona ថ្មី នឹងកសាងមន្ទីពេទ្យជំនាញទី ២ ដើម្បីព្យាបាលអ្នកជំងឺដោយវីរុស នេះ។ មន្ទីពេទ្យថ្មី មានគ្រែចំនួន ១៣០០ ហើយគ្រោងនឹងសម្រេចក្នុងរយៈពេល ១៥ ថ្ងៃ។ ក្នុងពេលនោះ បណ្ដាសកម្មភាពកសាងមន្ទីពេទ្យជំនាញដំបូង បានចាប់ផ្តើមសាងសង់ហើយគ្រោងនឹងសម្រេចនាថ្ងៃទី ៣ ខែ កុម្ភៈ ខាងមុខ។ ក៏ក្នុងថ្ងៃទី ២៥ មករា នេះដែរ ប្រមុខតំបន់រដ្ឋបាលពិសេសហុងកុង (ចិន)លោកស្រី Carrie Lam បានប្រកាសចាប់ផ្តើមស្ថានភាពទប់ទល់បន្ទាន់នៅកំរិតខ្ពស់ចំពោះជំងឺរលាកសួតដោយវីរុស Corona ថ្មី រួមជាមួយសេចក្តីប្រកាសអំពី កញ្ចប់វិធានការមួយសំដៅរាំងស្កាត់ការតភ្ជាប់រវាងទីក្រុងនេះជាមួយប្រទេសចិន។ រដ្ឋអំណាចទីក្រុងហុងកុងបានទទួលស្គាល់ថា៖ មានករណីចំនួន ៥ នាក់ដែលបានឆ្លង់ជំងឺនេះ។ នាថ្ងៃទី ២៦ មករា ទីភ្នាក់ងារសារព័ត៌មាន Xinghua របស់ចិនបានឲ្យដឹងថា៖ តំបន់ថ្នាក់ខេត្តចំនួន ៣០ នៅចិនបានចាប់ផ្តើមស្ថានភាពទប់ទល់បន្ទាន់នៅកំរិត ខ្ពស់ដំបូងសំដៅរាំស្កាត់ការរីករាលដាលនៃប្រភេទវីរុងនេះ។ មុននេះ នាថ្ងៃទី ១៥ មករា ប្រធានរដ្ឋចិន លោក Xi Jinping បានព្រមានថា៖ ប្រទេសនេះកំពុងប្រឈមមុខនឹង «ស្ថានភាពធ្ងន់ធ្ងរមួយ» ក្នុងកាលៈទេសៈ មជ្ឈដ្ឋានមន្ត្រីកំពុងរាំងស្កាត់អាសន្នរោគលាកសួតនេះរីករាលដាលយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ