ជំនួបកំពូលអន្តរកូរ៉េពិបាកប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី១៣ ខែសីហា អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui- Keum បានឲ្យដឹងថាជំនួបកំពូលអន្តរកូរ៉េនឹងពិបាកប្រព្រឹត្តទៅនៅដើមខែកញ្ញា ខាងមុខ។ យោងតាម លោក Kim Eui- Keum ថាពិតជាពិបាកដើម្បីរៀបចំជំនួបកំពូល មួយក្នុងរយៈពេលពីថ្ងៃទី១ដល់១០ខែកញ្ញា ដោយសារមានការពិនិត្យ ទៅលើលក្ខខ័ណ្ឌជាក់ស្តែង។
ជំនួបកំពូលអន្តរកូរ៉េពិបាកប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំ២០១៨ - ảnh 1 ប្រធានាធិប តីកូរ៉េខាងត្បូង លោក Moon Jea-in និង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong –Un

បញ្ហាដែលលោករូបនេះចង់និយាយគឺប្រហែល ជាថ្ងៃទី៩ខែកញ្ញាជាថ្ងៃបុណ្យជាតិរបស់ប្រទេសកូរ៉េខាងជើងនិងគូសសញ្ញារយៈពេល៧០ឆ្នាំនៃការបង្កើតប្រទេសអាស៊ីឦសានមួយនេះ។

ប្រសិនបើត្រូវបានរៀបចំឡើង នេះគឺជាជំនួបកំពូលលើកទី៣រវាងប្រធានាធិប តីកូរ៉េខាងត្បូង លោក Moon Jea-in និង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong –Un ក្នុងរយៈពេល៥ខែកន្លងទៅ។ ប្រសិនបើ លោក Moon Jea-in អញ្ជើញទៅកាន់ទី ក្រុងព្យុងយ៉ាង (ប្រទេសកូរ៉េខាងជើង) នេះបានចាត់ទុក ជាដំណើរទស្សនកិច្ច លើកដំបូងបង្អស់របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង ក្នុងរយៈ ពេលជាងមួយទស្សវត្ស កន្លងទៅ។នាបច្ចុប្បន្នប្រទេសកូរ៉េទាំងពីរបានចាប់ ផ្តើមធ្វើកិច្ចចរចារជាន់ខ្ពស់សំដៅពិភាក្សាអំពីការងាររៀបចំចំនួបកំពូលនេះផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ