ជំនួបចរចារថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងរុស្ស៊ីនិងជប៉ុន

ជំនួបចរចារថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងរុស្ស៊ីនិងជប៉ុន - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងស្ដាំ)និងសមភាគីជប៉ុនលោក Fumio Kishida
នៅជំនួបចរចារ (រូបថត៖Sputniknews)

(VOVworld) - នាថ្ងៃទី២១ កញ្ញា នៅរដ្ឋធានីម៉ូស្គូ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក
Sergei Lavrov បានមានជំនួបចរចារជាមួយសមភាគីជប៉ុនលោក Fumio Kishida សំដៅ
បង្កើនទំនាក់ទំនងទ្វេភាគី រួមមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទៀត
ផង។ថ្លែងមតិបន្ទាប់ពីជំនួបចរចារនេះ លោក Lavrov បានឲ្យដឹងថា ភាគីទាំងពីរ
សុទ្ធតែអះអាងនូវកិច្ចសហប្រតិបតិ្តការរវាងរុស្ស៊ីនិងជប៉ុនគឺសំដៅឆ្លើយតបនឹង
ផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។លោក Lavrov ក៏បាន
ទទួលស្គាល់ថា រវាងប្រទេសទាំងពីរនៅតែមានការខ្វែងគំនិតជា ច្រើន ប៉ុន្តែនឹង
ខំប្រឹងប្រែងស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចយល់ ទទួលយកបាន។
រុស្ស៊ីនិងជប៉ុននឹងដំណើរការវង់ចរចារជាបន្តបន្ទាប់នៅថ្នាក់អនុរដ្ឋមន្រ្តីការបរទេស
អំពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនាថ្ងៃទី៨ តុលាខាងមុខនៅទីក្រុង
ម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ