ជំនួបប្រាស្រ័យការពារព្រំដែនវៀតណាម-ចិនលើកទី៩៖ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យ​កាន់​តែ​ជាក់​ស្តែង

(VOVWORLD) - នាថ្ងៃទី ១៦ និង ១៧ មេសា ជំនួបប្រាស្រ័យការពារព្រំដែនវៀតណាម - ចិនលើកទី ៩ បានប្រព្រឹត្តទៅនៅខេត្ត Lang Son (វៀតណាម) និងតំបន់ស្វយ័តជនជាតិ Zhuang នៅខេត្ត Guangxi (ចិន)។ នាយឧត្តមសេនីយ៍ Phan Van Giang អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun ជាប្រធានគណៈប្រតិភូប្រទេសនីមួយៗ។
 
 ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៩ មេសា នៅទីក្រុងហាណូយ ឧត្តមសេនីត្រី Nguyen Xuan Thuy អនុប្រធាននាយកដ្ឋានឃោសនានិងហ្វឹកហ្វិន ក្រសួងការពារប្រទេសវៀតណាមបានមានប្រសាសន៍ថា៖ “ជំនួបប្រាស្រ័យការពារព្រំដែនវៀតណាម-ចិនលើកទី៩ រួមចំណែកបង្កើតការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរលើការបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែជាក់ស្តែង ជាពិសេសបានប្រព្រឹត្តទៅបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និង ១៥ មេសា។ ជំនួបប្រាស្រ័យនេះ សំដៅពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងកងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងកងទ័ពវៀតណាម និងចិន។ តាមនោះ រួមចំណែកកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍”។
ជំនួបប្រាស្រ័យការពារព្រំដែនវៀតណាម-ចិនលើកទី៩៖ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យ​កាន់​តែ​ជាក់​ស្តែង - ảnh 1ក្រសួងការពារប្រទេសបានរៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពសំខាន់ៗក្នុងខែមេសា។ រូបថត៖ Anh Huyen/VOV5

ក្នុងក្របខ័ណ្ឌនៃកម្មវិធីមានសកម្មភាពដូចជា៖ ពិធីទទួលស្វាគមន៍គណៈប្រតិភូវៀតណាមនៅប្រទេសចិន; ទស្សនាតំបន់ទេសចរណ៍ Huu Nghi Quan; ទស្សនាកម្លាំងការពារព្រំដែននៅច្រកទ្វារព្រំដែន Huu Nghi Quan។ រដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងការល្បាតរួមគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរតាមអ៊ីនធឺណិត។ រដ្ឋមន្ត្រីទាំងពីររូបក៏នឹងទៅទស្សនាច្រកទ្វារព្រំដែនឆ្លាតវៃនៅច្រកទ្វារព្រំដែន Huu Nghi Quan ទស្សនាសាលាបឋមសិក្សាលេខ៤ ទីក្រុង Pingxiang និងភូមិវប្បធម៌នៅតំបន់ព្រំដែន។

សកម្មភាពនៅខាងភាគីវៀតណាមរួមមានពិធីទទួលស្វាគមន៍គណៈប្រតិភូចិននិងដាំដើមឈើមិត្តភាព។ រដ្ឋមន្ត្រីទាំងពីរនឹងទៅទស្សនាសាលាបឋមសិក្សា Dong Dang ប៉ូស្ត៍ការពារព្រំដែននៅច្រកទ្វារអន្តរជាតិ Huu Nghi និងទស្សនាឧទ្យានឡូជីស្ទិកនៃសារជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិននឹងជួបពិភាក្សា និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ