ជំនួបប្រាស្រ័យពន្លឿនពាណិជ្ជកម្មវៀតណាម-ជប៉ុន

ជំនួបប្រាស្រ័យពន្លឿនពាណិជ្ជកម្មវៀតណាម-ជប៉ុន - ảnh 1
គណះប្រតិភូសម្ព័ន្ធសមាគមន៍អាជីវករ ​និងសមាគមមិត្តភាពជប៉ុន-វៀតណាម ទីក្រុង Sakai (TTXVN)

(VOV)_នាយប់ថ្ងៃទី២២សីហា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យ
 ពន្លឿនពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ជប៉ុន ជាមួយការចូល​រួមរបស់អង្គភាព អាជីវកម្មចំនួនជិត៤០អង្គភាពនៃប្រទេសទាំងពីរ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្នុង
ឱកាស  ដែលគណះប្រតិភូសម្ព័ន្ធសមាគមន៍អាជីវករ ​និងសមាគមមិត្តភាពជប៉ុន-វៀតណាម ទីក្រុង Sakai ( ជប៉ុន) មកស្វែងយល់​អំពី​បរិយាកាសវិនិយោគនៅវៀតណាម  និងចូលរួមពិធីបុណ្យជប៉ុននៅ​ Hoi An ( Da Nang - ភាគកណ្ដាលវៀតណាម) ។ នៅទី
នេះ បណ្ដា​អង្គភាពអាជីវ​កម្មជប៉ុន​បានឧទ្ទេសនាមអំពីសភាពការណ៍សេដ្ឋកិច្ច សង្គម
របស់ទីក្រុង ​ហូជីមិញ រួមជាមួយបណ្ដាវិស័យដែលទីក្រុងអាទិភាពវិនិយោគ …។ល។ 
លោក Kato Hitoshi ប្រធានសមាគមន៍មិត្តភាពជប៉ុន-វៀតណាម ទីក្រុង ​Sa Kai (ជប៉ុន) បានអោយដឹងថា÷

          “ ឆ្នាំនេះមានអត្ថន័យសំខាន់ណាស់ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ​ទិវា​បង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ទន្ទឹមនឹងការរៀបចំ​បណ្ដាសកម្មភាពរំលឹក ខួបអនុស្សាវរីយ៍នោះ យើងត្រូវគិតអំពីអនាគត ធ្វើ​យ៉ាងម៉េចដើម្បីទំនាក់ទំនងនេះកាន់តែ អភិវឌ្ឍន៍ល្អជាង ពីមួយថ្ងៃទៅមួយថ្ងៃ។ធ្វើ់យ៉ាងម៉េចដើម្បីប្រទេសទាំងពីរមានការយល់ដឹង អំពីវប្បធម៌ផង និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍ផង​៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ