ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម

  (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី ២៤ មេសា 
គណះប្រតិភូអតីតទាហានសូវៀត ( រុស្ស៊ី អ៊ុយក្រែន បេឡារុស) បានមានជំនួបសន្ទ
នាជាមួយអតីតយុទ្ធជនកងទ័ពជើងអាកាស វៀតណាម។ នៅទីនេះ បណ្ដាអតីតយុទ្ធ
ជនបានរំលឹក ឡើងវិញបណ្ដាអនុស្សាវរីយ៍ ក្នុង​ដំណាក់កាលតស៊ូប្រឆាំងចក្រពត្តិអា
មេរិក របស់ ប្រជាជាតិវៀតណាម។ ​វរសេនីយ៍ឯក Doan The Hung បានអោយដឹងថា÷

          “ បណ្ដាអ្នកជំនាញការសូវៀតបានបង្ហាត់ បង្រៀនយើងខ្ញុំអស់ពីកម្លាំង​កាយចិត្ត។
 ថែមទាំង ​សមមិត្តទាំងនេះបានចូលរួមការតស៊ូរផ្ទាល់ និងណែនាំ​អោយខ្ញុំក្នុងការតស៊ូរ ប្រយុទ្ធទៀតផង។”

          ក៏នៅទីនេះ បណ្ដាអតីតយុទ្ធជនសូវៀតបានសម្ដែងការកោតសរសើរ​អំពី​មហា
ជ័យជំនះ  និទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងវៀតណាម ​ឯកភាព​ប្រទេសជាតិ  របស់កងទ័ពនិងប្រជាជនវៀតណាម និងអះអាងថា​ជំនួបប្រាស្រ័យ​នេះ ជាស្ពានតភ្ជាប់
រវាង អតីតកាល ជាមួយអនាគត ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិ​ការរវាងវៀតណាមជាមួយ
បណ្ដា ប្រទេសរុស្ស៊ី អុយក្រែន បេឡារុស កាន់តែអភិវឌ្ឍន៍ពីមួយថ្ងសទៅមួយថ្ងៃ៕

 
ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម - ảnh 1
ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម( giaoduc.net.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ