ជំនួបសន្ទនាប្រជាជនជាន់ខ្ពស់ចិន-អាស៊ីអាគ្នេយ៍

(VOVworld) – តាមសេចក្តីប្រកាសសារព័ត៌មាននៃគណៈលេខាធិការដ្ឋាន អាស៊ានឲ្យ
ដឹងថា៖ នាថ្ងៃទី ៤ មិថុនា នៅទីក្រុង Nan Ning ខេត្ត Guangxi ចិន បានប្រព្រឹត្តទៅជំនួប
សន្ទនាប្រជាជនជាន់ខ្ពស់ចិន-អាស៊ីអាគ្នេយ៍ដោយប្រធានបទ “សន្តិភាពដើម្បីការ
អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរួមគ្នាឈ្នះ”។ នេះគឺជាវេទិការត្រូវបានរៀបចំឡើង
ដោយបណ្តាញផ្លាស់ប្តូរអន្តរជាតិរបស់ចិន (CNIE) សំដៅជំរុញ ការជួបប្រាស្រ័យនិង
កិច្ចសហប្រតិបត្តិការរវាងប្រជាជនចិនជាមួយប្រជាជននៃ បណ្ដាប្រទេសជាសមាជិក
អាស៊ាន។ ថ្លែងមតិក្នុងពិធីបើកជំនួបសន្ទនានេះ សមាជិកការិយាល័យនយោបាយ
មជ្ឍឹមបក្សកម្មុយនិស្តចិននិងជាប្រធានគណៈប្រតិភូប្រទេសម្ចាស់ផ្ទះ លោក Liu Qibao បានសង្កត់ធ្ងន់ទៅលើតម្រូវការផ្លាស់ប្តូរ យូរអង្វែងរវាងចិននិងអាស៊ាន។ តាម លោក
Liu Qibao សាមគ្គីភាព ទំនុកទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកគឺជាបណ្ដា
កត្តាសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងចិនជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន
។ ប្រជាជនចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រជាជននៃបណ្ដាប្រទេស
អាស៊ានអនុវត្តគោលបំណងរួមរស់ក្នុងសន្តិភាពសម្បូររុងរឿងនិងយោគយល់គ្នាទៅវិញ
ទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ