ជូនពរអ្នកមុខអ្នកការនិងជនរួមជាតិគ្រីស្ទសាសនិកក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៨

(VOVWORLD) - ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០១៨ ថ្នាក់ដឹកនាំខេត្ត Nam Dinh ភាគខាង ជើងវៀតណាម បានទៅសាកសួរសុខទុក្ខនិងជូនពរបណ្ដាអ្នកមុខអ្នកការ ប៊ីស្សព និងជនរួមជាតិគ្រីស្ទសាសនិកនៅទូទាំងខេត្ត ដើម្បីអោយពួកគេអំណរសាទរ បុណ្យណូអែលប្រកបដោយសុខសាន្តត្រាណនិងសុភមង្គល។

ថ្នាក់ដឹកនាំខេត្ត  Nam Dinh បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែង របស់ជនរួមជាតិគ្រីស្ទសាសនិកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សាសន្តិសុខ ការពារជាតិនៅក្នុងតំបន់។

        ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nam Dinh លោក Pham Dinh Nghi មានគោលបំណងថា នាពេលខាងមុខ អ្នកមុខអ្នកការ ប៊ីស្សពនិងជនរួមជាតិ គ្រីស្ទសាសនិកទាំងអស់ បន្តប្រតិបត្តិយ៉ាងល្អតាមគោលជំហរ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ស្នេហាជាតិ រួមដៃរួមកម្លាំងកសាងស្រុកកំណើតអោយកាន់តែសម្បូររុងរឿងនិង អរិយ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ