ជូនពលរដ្ឋវៀតណាមពីអាមេរិកវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) - បន្ទាប់ពីវិលត្រឡប់មកព្រលានយន្តហោះអន្តរជាតិ Noi Bai វិញ មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព ហើយយកទៅធ្វើចក្តាឡីស័កតាមបទបញ្ញត្តិ៕
ជូនពលរដ្ឋវៀតណាមពីអាមេរិកវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព - ảnh 1 បណ្ដានិស្សិតវៀតណាមនៅព្រលានយន្តហោះអន្តរជាតិទីក្រុងវ៉ាស៊ីនតោន (រូបថត៖ ក្រសួងការបរទេស)

ក្នុងថ្ងៃទី១៥និងថ្ងៃទី១៦ ឧសភា ស្ថាប័នមានសមត្ថកិច្ចនានារបស់ វៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំសហរដ្ឋអាមេរិកនិងក្រុមហ៊ុន Vietnam Airlines បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់អាមេរិក រៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមចំនួន៣៤០នាក់ពីទីក្រុងវ៉ាស៊ីនតោនវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះមកពីរដ្ឋជាច្រើនរបស់អាមេរិក រួមមានជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងយុវជន កុមារជំទង់មានអាយុតិចជាង១៨ឆ្នាំ (ក្នុងនោះមានទារកផង) និស្សិតដែលគ្មានលំនៅដ្ឋានដោយសារសាលារៀននិងអន្តោវាសិកដ្ឋានបិទ ករណីទៅបំពេញដំណើរការងារ ដំណើរទេសចរណ៍ ដែលត្រូវជាប់គាំងនៅអាមេរិក និងករណីមានស្ថានភាពលំបាកផ្សេងៗទៀត។ បន្ទាប់ពីវិលត្រឡប់មកព្រលានយន្តហោះអន្តរជាតិ Noi Bai វិញ មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព ហើយយកទៅធ្វើចក្តាឡីស័កតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ