ជនរួមជាតិវៀតណាមនៅឯបរទេសទទួលបុណ្យតេតប្រពៃណីវៀតណាម

(VOVworld)-នាថ្ងៃទី៣១មករា ពោលគឺថ្ងៃចូលឆ្នាំ នៅទីក្រុងវៀងច័ន្ទរបស់ឡាវស្ថា
ប័នសេនានុពន្ធវៀតណាមប្រចាំនៅប្រទេសឡាវ បានរៀបចំពិធីអំណរនិទាឃៈរដូវ
មមីឆស័កឆ្នាំ ២០១៤។ បណ្តាមិត្តឡាវរួមជាមួយកម្មាភិបាល បុគ្គលិក ស្ថានទូត
វៀតណាមបានចូលរួមពិធីជប់លៀងដ៏កក់ក្តៅ ពោពេញទៅដោយមនោសញ្ចេត
នាវៀតណាម-ឡាវ។

ជនរួមជាតិវៀតណាមនៅឯបរទេសទទួលបុណ្យតេតប្រពៃណីវៀតណាម - ảnh 1
ពិធីជប់លៀងទទួលបុណ្យតេតប្រពៃណីវៀតណាមនៅប្រទេសឡាវ
(រូបថតៈ dantri.vn)

        ក្នុងឱកាសបុណ្យតេតប្រពៃណីមមីឆស័កឆ្នាំ២០១៤និងរួមលឹកខួបលើកទី៨៤ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី៣០មករា ចំនឹងវេលាឆ្លង ចូលឆ្នាំថ្មី នៅស្ថានទូតវៀតណាមប្រចាំនៅបារាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារំាង
បានរៀបចំពិធីអុចធុបរំលឹកគុណដល់វិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញ

        ក៏ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី៣០មករា នៅ មជ្ឈមណ្ឌលវប្បធម៍វៀតណាម
ប្រចាំនៅបារាំងបានប្រព្រឹត្តទៅការតាំងពិព័ត៍ រូបថត ស្តីអំពី ប្រពៃណីពិធីបុណ្យ Val-
de-Marne និងខេត្ត Yen Bai ព្រមទាំងរៀបចំពិធីជួបមុខអំណរនិទាឃៈរដូវមមីឆស័ក
ឆ្នាំ២០១៤។​នៅទីនេះ បណ្តាជន​វៀតណាមនៅបារាំងបានជូនពរគ្នាឲ្យជួបតែការីកចំ
រើន និងប្រសិទ្ធពរឲ្យ ចំណងមិត្តភាពវៀតណាម-បារាំងកាន់តែមាំមួនពីមួយថ្ងៃទៅ១
ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ