ជនល្មើសបានវាយប្រហារនៅទីក្រុង Strasbourg ជាមុខសញ្ញាដែលធ្លាប់ជាប់ទោសជាច្រើនលើកនៅប្រទេសបារាំង អាល្លឺម៉ង់និងស្វ៊ីស

(VOVWORLD) -    ទាក់ទិនព័ត៌មានផ្ទុះអាវុធដែលកើតឡើងនាយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅ នៅផ្សារណូអែល Strasbourg (ភាគខាងកើតនៃប្រទេសបារាំង)  រដ្ឋអាជ្ញានៅទីក្រុង          ប៉ារីសមួយរូបបានឲ្យដឹងថា ជនសង្ស័យ ដែលមានឈ្មោះ Cherif Chekatt កំពុងត្រូវបានសមត្ថកិច្ចរកចាប់ខ្លួនហើយក៏ត្រូវបានជាប់ទោសជាច្រើនលើកច្រើនសារនៅប្រទេសបារាំង អាល្លឺម៉ង់ និងស្វ៊ីស។
ជនល្មើសបានវាយប្រហារនៅទីក្រុង Strasbourg ជាមុខសញ្ញាដែលធ្លាប់ជាប់ទោសជាច្រើនលើកនៅប្រទេសបារាំង អាល្លឺម៉ង់និងស្វ៊ីស - ảnh 1 ទិដ្ឋភាពនៃកន្លែងកើតហេតុនៅផ្សារណូអែល Strasbourg (ភាគខាងកើតនៃប្រទេសបារាំង) 

យោងតាមរដ្ឋអាជ្ញា លោក Remy Heitz បានឲ្យដឹងថា មុខសញ្ញាដែលបានផ្ទុះអាវុធនៅទីក្រុង Strasbourg បានស្រែកហោរពាក្យថា "Allahu Akbar" នៅពេលដែលធ្វើការវាយប្រហារនេះដែរ។ មុខសញ្ញានេះក៏ត្រូវបានកាត់ទោស ២៧ ដងនៅប្រទេសបារាំង អាល្លឺម៉ង់ និងស្វីស។ ការផ្ទុះអាវុធនៅទីក្រុង Strasbourg បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ត្រូវបានស្លាប់និង រងរបួសចំនួន ១៣ នាក់ ។ នាថ្ងៃទី១២ ខែធ្នូ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានជូនដំណឹងថាអាជ្ញាធរប្រទេសនេះបានចេញបញ្ជាឲ្យហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាបណ្តោះអាសន្ន នៅទីក្រុង Strasbourg៕

ប្រតិកម្មទៅវិញ

ផ្សេងៗ