ជនវៀតណាមនៅប៉ូឡូញជួយឧបត្ថម្ភកំលាំងត្រួតពិនិត្យនេសាទនិងប៉ូលីសសមុទ្រវៀតណាម

ជនវៀតណាមនៅប៉ូឡូញជួយឧបត្ថម្ភកំលាំងត្រួតពិនិត្យនេសាទនិងប៉ូលីសសមុទ្រវៀតណាម - ảnh 1
ជនវៀតណាមនៅប៉ូឡូញជួយឧបត្ថម្ភកំលាំងប៉ូលីសសមុទ្រវៀតណាម (VOV)

        Vovworld-នារសៀលថ្ងៃទី៣មិថុនា ដំណាងសហគមន៍ជនវៀតណាម​នៅ​
ប៉ូឡូញ​បានប្រគល់ចំនួនប្រាក់៣០០លានដុងជួយឧបត្ថម្ភកំលាំងត្រួតពិនិត្យ​
នេសាទ​និង​ប៉ូលីសសមុទ្រវៀតណាមដែលកំពុងបំពេញភារកិច្ចអនុវត្តច្បាប់​ការពារ​
ដំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។​បងប្អូនជន
វៀត​ណាម​នៅប៉ុឡូញក៏បានជួយឧបត្ថម្ភចំនួនប្រាក់៣០លានដុងជូនគ្រួសារអ្នក
នេសាទ​នៅ Da Nang មានទូកនេសាទ Dna-90152 ដែលត្រូវ​នាវា​ចិន​បុកលិចទឹក​
នាខែ​ឧសភា​កន្លងមក។ លោក Nguyen Van That សមាជិក​គណៈប្រតិបត្តិសមាគម​
ជន​វៀតណាមនៅប៉ូឡូញជាអ្នកបានចូលរួមរៃអង្គាសប្រាក់ដោយផ្ទាល់បានឲ្យដឹង
ថា៖

        “ទោះបីជាសេដ្ឋកិច្ចពិភពលោកឧនភាព ការរកស៊ីរបស់បងប្អូនជួបការ​លំបាក​
ក្តី ប៉ុន្តែយើងខ្ញុំទៅរៃអង្គាសប្រាក់ដល់កន្លែងណាក៏ដោយបងប្អូនយើងជាមួយ​ទឹក
ចិត្តតែ​មួយ​សុទ្ធតែ​ត្រៀមខ្លួនជាស្រេចគាំទ្រ។ ដើម្បីថ្ងៃនេះយើងខ្ញុំយក​សម្ភារៈ​មួយ
ផ្នែកមក​ជួយ​ឧបត្ថម្ភយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅសមុទ្រ​កោះ៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ