ជនវៀតណាមនៅរុស្ស៊ីប្រឆាំងជំទាស់ចិន

ជនវៀតណាមនៅរុស្ស៊ីប្រឆាំងជំទាស់ចិន - ảnh 1
ជនវៀតណាមនៅរុស្ស៊ីប្រឆាំងជំទាស់ចិន(TTXVN)

(VOV)_នាថ្ងៃទី៨ មិថុនា នៅទីក្រុងម៉ូស្គូ​ ប្រជាពលរដ្ឋវៀតណាមកំពុង​សិក្សា  រកស៊ីនៅរុស្ស៊ី បានចូលរួមពិធីមិទ្ធិញប្រឆាំងជំទាស់ចិន បានដាក់ស្ថានីយខួង Haiyan
 Shiyou ៩៨១ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ​និងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម។ ដំណាងសមាគមជនវៀត​ណាមនៅរុស្ស៊ី លោក 
Nguyen Quoc Hung បានថ្លែងសេចក្ដីប្រកាសរបស់ សមាគមជនវៀតណាម នៅរុស្ស៊ី  ដោយសម្ដែងនូវការគាំទ្រចំពោះការផ្តូចផ្តើម​គំនិត គោលនយោបាយរបស់បក្ស រដ្ឋ  ក្នុងការតស៊ូជាមួយចិន។ លោក Ha Xuan Thanh ​ជាជនមួយនាក់នៅរុស្ស៊ីបានអោយ
ដឹងថា៖

          “ ជាជនវៀតណាមមួយនាក់ ដែលបានរស់នៅឆ្ងាយពីមាតុប្រទេស យើង​ខ្ញុំប្រឆាំងជំទាស់រាល់អំពើរបស់ចិន ​និងអំពាវនាវចិនត្រូវដកស្ថានីយខួង​Haiyan
Shiyou ៩៨១​ ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ​របស់
​វៀតណាម។”

មុននោះ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរួមសហការជាមួយសមាគម
ជនវៀតណាមនៅរុស្ស៊ី រៀបចំពិធីរៃអង្គាសដើម្បីជួយឧបត្ថម្ភបណ្ដាកងកម្លាំងប៉ូលី
សសមុទ្រ និងកងកម្លាំងត្រួតពិនិត្យ​នេសាទនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ