ជនវៀតណាមនៅអ៊ុយក្រែនរួមជាមួយប្រជាជននៅក្នុងតំបន់ឆ្លងកាត់វិបត្តិ

ជនវៀតណាមនៅអ៊ុយក្រែនរួមជាមួយប្រជាជននៅក្នុងតំបន់ឆ្លងកាត់វិបត្តិ - ảnh 1
វិបត្តិ​នយោបាយ និងសភាពការណ៍តានតឹងនៅអ៊ុយក្រែនបានទាក់ទាញការយកចិតត្ត ទុកដាក់របស់សាធារណមតិលើទូទាំងពិភពលោក(TTXVN)

(VOV)_​វិបត្តិ​នយោបាយ និងសភាពការណ៍តានតឹងនៅអ៊ុយក្រែនបានទាក់ទាញ ការយកចិតត្តទុកដាក់របស់សាធារណមតិលើទូទាំងពិភពលោក ក្នុង​រយៈពេលកន្លង
ទៅ។ ពិសេស នៅវៀតណាម ប្រជាជនកំពុង​ព្រួយបារម្មណ៍​យ៉ាងខ្លាំងចំពោះអាយុ ជីវិតរបស់ជនវៀតណាមចំនួនមួយម៉ឹននាក់កំពុងរស់នៅ​និងរកស៊ី នៅអ៊ុយក្រែន។ ឆ្លើយសម្ភាសន៍អ្នកយក​ព័ត៍មាន​នៃទីភ្នាក់ងារសារ​ព័ត៍មានវៀតណាមប្រចាំនៅរុស្ស៊ី
 លោក Tran Duc Tua ប្រធានសមាគមជន​វៀតណាមនៅទីក្រុង Kharkov​ បានអោយ
ដឹងថា៖​នា​បច្ចុប្បន្ន ជនវៀតណាម​ជាង៦ពាន់នាក់នៅទីនេះមានសុវត្ថិភាព ​គ្មាន​ជន​វៀតណាមណា១ដែលជួប​គ្រោះ​ថ្នាក់ដោយភាពតានតឹងនយោបាយទេ។ ​ប្រជាជន
គ្រប់រូបនៅប្រកប​អាជីវកម្ម​នៅ​មជ្ឈមណ្ឌលពាណិជ្ជកម្ម កូនចៅនៅទៅរៀនធម្មតា 
ជីវភាពរស់នៅជា​ប្រចាំ​ថ្ងៃនៅប្រព្រឹត្តទៅជាធម្មតា។ លោក​Tran Duc Tua បានអះអាង
ថា៖​ជនវៀត​ណាមបានចាត់ទុកKharkov ដូចជាស្រុកកំណើតទីពីររបស់ខ្លួនហើយ 
ដូច្នេះ ​ជានិច្ចកាលខំប្រឹងប្រែងរក្សារចំណងសាមគ្គីភាពជាមួយប្រជាជនក្នុងតំបន់  ជួយឧបត្ថម្ភគ្នាទៅវិញទៅមកឆ្លងកាត់ស្ថានភាពលំ​បាកនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ