ជនស៊ីរីជាងប្រាំហ្មឺននាក់បានត្រឡប់មកវិញតំបន់ដោយកងទ័ពទួរគីគ្រប់គ្រង
![ជនស៊ីរីជាងប្រាំហ្មឺននាក់បានត្រឡប់មកវិញតំបន់ដោយកងទ័ពទួរគីគ្រប់គ្រង - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_04_02/50 ngan nguoi syria tro ve.jpg) |
ជនស៊ីរីជាងប្រាំហ្មឺននាក់បានត្រឡប់មកវិញតំបន់ដោយកងទ័ពទួរគីគ្រប់គ្រង |
(VOV)_នាថ្ងៃទី១មេសា រដ្ឋមន្ត្រីការបរទេសទួរគី Mevlut Cavusoglu បានអោយ
ដឹងថា៖ ជនស៊ីរីនិងជនភៀសខ្លួនរាប់ហ្មឺននាក់ បានត្រឡប់មកបណ្ដាតំបន់ដោយ
កងទ័ពទួរគីគ្រប់គ្រង នៅភាគខាងជើងស៊ីរី។
ក្នុងពេលជាមួយគ្នានោះ បណ្ដាជនប្រដាប់អាវុធជនជាតិ Kurd ដោយអាមេរិក
គាំទ្រ បានវាយប្រហារទៅលើទីរួមស្រុកមួយ នៅភាគខាងជើងដោយក្រុមរដ្ឋឥស្លាម
ស្វ័យប្រកាស (IS) គ្រប់គ្រង។ សេចក្ដីប្រកាសនេះរបស់រដ្ឋមន្ត្រីការបរទេសទួរគីលោក
Cavusoglu ត្រូវបាននាំចេញ ក្រោយរយៈពេល៣ថ្ងៃ បន្ទាប់ពីពេលដែល នាយករដ្ឋមន្ត្រី
លោក Binali Yildirim អោយដឹងថា៖ យុទ្ធនាការខែលការពារ Euphrates របស់ទួរគី
ដែលចាប់ផ្តើមពីខែសីហាឆ្នាំ២០១៦មកបានបិទបញ្ចប់ទៅហើយក្រោយពីកងទ័ពទួរគី
និងពួកបះបោរដណ្ដើមបានតំបន់ដែនដីតាមខ្សែព្រំដែនរវាងទួរគីនិងស៊ីរី៕