ជប៉ុន - ចិនជំរុញឱ្យមានកិច្ចប្រជុំកំពូល

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ថ្ងៃទី ៩ វិច្ឆិកានេះ ទីប្រឹក្សាសន្តិសុខជាតិជប៉ុន Takeo Akiba គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិននៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលរវាងចិន និងមេដឹកនាំនៃប្រទេសទាំងពីរនៅសប្តាហ៍ក្រោយ។

លើកចុងក្រោយដែលលោក Akiba បានធ្វើទស្សនកិច្ចនៅប្រទេសចិនគឺនៅក្នុងខែសីហាឆ្នាំមុន។ តាមគម្រោង ជំនួបនៅទីក្រុងប៉េកាំង រវាងលោក Akiba និងមជ្ឈដ្ឋានមន្ត្រីចិន នឹងមានបំណងស្តារទំនាក់ទំនងកម្រិតខ្ពស់ឡើងវិញ ដោយហេតុនេះធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយផ្លូវសម្រាប់ជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ។ មុននោះ ក្យូដូក៏បានឲ្យដឹងដែរថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានរដ្ឋចិន លោក Xi Jinping អាចជួបប្រជុំគ្នានៅថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុង San Francisco នៅខាងក្រៅសន្និសីទមេដឹកនាំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ បច្ចុប្បន្ននេះ ប្រទេសចិនមិនទាន់បានប្រកាសជាផ្លូវការថា តើប្រធានរដ្ឋចិនលោក Xi Jinping នឹងចូលរួមសន្និសីទ APEC ឬអត់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ