ជប៉ុនចែករំលែកបទពិសោធន៍និងជួយឧបត្តម្ភក្រុងហាណូយក្នុងការបង្ការប្រឆាំងគ្រោះធម្មជាតិនិងបង្ការអគ្គិភ័យ

ជប៉ុនចែករំលែកបទពិសោធន៍និងជួយឧបត្តម្ភក្រុងហាណូយក្នុងការបង្ការប្រឆាំងគ្រោះធម្មជាតិនិងបង្ការអគ្គិភ័យ - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ជួបធ្វើការជាមួយលោក Sugi Ryotaro ឯកអគ្គរដ្ឋទូតជប៉ុនពិសេសវៀតណាម-ជប៉ុន

(VOVworld)-នារសៀលថ្ងៃទី២មិនានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញជួបធ្វើការ
ជាមួយលោក Sugi Ryotaro ឯកអគ្គរដ្ឋទូតជប៉ុនពិសេសវៀតណាម-ជប៉ុន។ នៅទី
 នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍អំពីការងារបង្ការប្រឆាំងគ្រោះធម្មជាតិ
 និងបង្ការពន្លត់អគ្គិភ័យ។​លោក Sugi Ryotaro បានឲ្យដឹងថា ជប៉ុនត្រៀមខ្លួនជា
ស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលការងារបង្ការនិងពន្លត់អគ្គិភ័យ 
 និងបង្ការប្រឆាំងគ្រោះធម្មជាតិ។ លោករូបនេះបានឲ្យដឹងថែមទៀតថា ជប៉ុនក៏មាន
​ បំណងជួយទីក្រុងហាណូយនូវបច្ចេកទេសជឿនលឿនបំផុតក្នុងការដោះស្រាយ
 បញ្ហាបំពុលបិរយាកាសនិងប្រភពទឹកជាដើម សំដៅរួមចំណែកកសាងបរិស្ថានរស់
នៅដោយសុវត្ថភាពជូនប្រជាជនរដ្ឋធានី។

        រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen
Duc Chung ក៏បានសម្តែងគោលបំណងចង់ឲ្យជប៉ុនចែករំលែកបទពិសោធន៍ ជាមួយ
ទីក្រុងក៏ដូចជាជួយឧត្ថម្ភមធ្យោបាយបម្រើការងារពន្លត់អគិ្គភ័យនិងទប់ទល់ជាមួយ
បម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ