ជប៉ុន-ចិនបង្កើនយន្តការទាក់ទងជាមួយគ្នាលើអាកាសនិងនៅសមុទ្រ


ជប៉ុន-ចិនបង្កើនយន្តការទាក់ទងជាមួយគ្នាលើអាកាសនិងនៅសមុទ្រ - ảnh 1
ជប៉ុន-ចិនបង្កើនយន្តការទាក់ទងជាមួយគ្នាលើអាកាសនិងនៅសមុទ្រ (Image: VNA)

(VOVworld) –មន្ត្រីមួយរូបនៃក្រសួងការបរទេសជប៉ុនបានឲ្យដឹង ថា៖ ក្នុងជំនួបសន្ទនា ស្តីពីសន្តិសុខទ្វេភាគីរវាងជប៉ុននិងចិន នាថ្ងៃទី ១៩ មិនា មជ្ឈដ្ឋានមន្ត្រីការទូតនិងការ
ពារជាតិនៃប្រទេសទាំង ២ បានឯកភាពរៀបចំជំនួប សន្ទនាជាប្រចាំឆ្នាំសំដៅ
បន្ធូស្រាលភាពតានតឹងទាក់ទិនដល់ប្រជុំកោះជំលោះដែលភាសាជប៉ុនហៅថា
Senkaku និងភាសាចិនហៅថា Dao Yu លើសមុទ្ធ Hoa Tung។ ថ្លែងមតិជាមួយមជ្ឈ ដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីជំនួបនៅតូក្យូ អ្នកការទូតពោលខាងលើបានឲ្យដឹងថា៖ ជប៉ុននិងចិនបានសម្តែងទស្សនៈត្រូវបង្កើនការខំប្រឹងប្រែងដើម្បីអនុវត្តយ​ន្តការទាក់ ទងជាមួយគ្នារវាងបណ្ដាស្ថាប័នការពារជាតិនៃប្រទេសទាំង ២ យ៉ាងឆាប់ៗដើម្បីដោះ ស្រាយជំលោះនៅសមុទ្រនិងលើអាកាស។ ប៉ុន្តែ ប្រទេសទាំង ២ មិនទាន់ពិភាក្សាលំ អិតអំពីយន្តការនេះក៏ដូចជាពេលវេលាអនុវត្តទេ។ ជប៉ុនបានដាស់តឿនចិនបង្កើន តម្លាភាពក្នុងគោលនយោបាយការពារជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ