ជប៉ុនដាស់តឿនចិនបង្កើតខ្សែទូរស័ព្ទ hotline

ជប៉ុនដាស់តឿនចិនបង្កើតខ្សែទូរស័ព្ទ hotline - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន លោក Itsunori Onodera (Image: Vietnam+)

(VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតជាមួយបណ្ដាសមភាគីបារាំងនៅ រដ្ឋធានី
ប៉ារីស  នាថ្ងៃទី ៩ មករា រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន លោក Itsunori Onodera និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Fumio Kishida បានសង្កត់ធ្ងន់ថា៖ គោលដៅតែមួយគត់របស់តូក្យូគឺការកសាងសន្តិភាពយូអង្វែង នៅអាស៊ី-ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារប្រទេសជប៉ុនបានលើកច្បាស់ថា៖ ជប៉ុន និងចិនត្រូវបង្កើតខ្សែទ័រស័ព្ទ
hotline សំដៅដោះស្រាយរាល់ការខ្វែងគំនិតរវាង​ភាគីទាំង ២ លើសមុទ្រ Hoa Tung។
តាមលោក Onodera ថា៖ ទោះបីជា ភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិននៅសេស
សល់ក្តី ប៉ុន្តែ តូក្យូនៅចាត់ទុក ចិនជាដៃគូជិតខាងសំខាន់។ ដោយហេតុនេះ ភាគីទាំង ២ គប្បីចាប់ផ្តើម ការសន្ទនាឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ