ជប៉ុនត្រៀមខ្លួនជាស្រេចបាញ់ទម្លាក់វត្ថុហោះហើរទៅក្នុងដែនដីរបស់ខ្លួន

ជប៉ុនត្រៀមខ្លួនជាស្រេចបាញ់ទម្លាក់វត្ថុហោះហើរទៅក្នុងដែនដីរបស់ខ្លួន - ảnh 1
កងកម្លាំង SDF ត្រៀមខ្លួនជាស្រេចបាញ់ទម្លាក់វត្ថុណាក៏ដោយដែលហោះហើរទៅក្នុងដែនដីជប៉ុន (រូបថត៖Internet)

(VOVworld) - រដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រី Tomomi Inada នាថ្ងៃទី៨ សីហា
បានបញ្ជាឲ្យកងកម្លាំងការពារជាតិ (SDF) ត្រៀមខ្លួនជាស្រេចបាញ់ទម្លាក់វត្ថុណាក៏
ដោយដែលហោះហើរទៅក្នុងដែនដីប្រទេសនេះ សំដៅបង្ការនឹងលទ្ធ ភាពដែល
ស.ប.បកូរ៉េបាញ់សាកល្បងកាំជ្រួច។កាំជ្រួចរបស់ស.ប.បកូរ៉េត្រូវបានបាញ់បង្ហោះ
ពីជើងទម្រកាំជ្រួចចល័ត ហេតុនេះហើយដើម្បីរកឃើញកាំជ្រួចនោះគឺពិបាក
ណាស់។ការបញ្ជាពោលខាងលើគឺសំដៅជួយ SDF ម្ចាស់ការនិងមានភាពងាយ
ស្រួលជាងមុន នៅពេលបាញ់ទម្លាក់កាំជ្រួចរបស់ស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ