ជប៉ុនធ្វើតូបនីយកម្មប្រជុំកោះជំលោះ

ជប៉ុនធ្វើតូបនីយកម្មប្រជុំកោះជំលោះ - ảnh 1
ប្រជុំកោះ Senkaku (រូបថតៈ Internet)

(VOV)-រដ្ឋាភិបាលជប៉ុននាថ្ងៃទី១១កញ្ញាបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ
ម្ចាស់កម្មសិទ្ធឯកជនដើម្បីធ្វើតូបនីយកម្មកោះចំនួន៣ក្នុងចំណោមកោះទាំង៥
ចំណុះប្រជុំកោះ Sankaku ដោយមិនអើពើដល់ការប្រឆំាងជំទាស់យ៉ាងខ្លាំងក្លា
របស់ចិន ជាប្រទេសក៏កំពុងទាមទារអធិបតេយ្យភាពចំពោះប្រជុំកោះនេះ។ មុន
នោះ នាថ្ងៃទី១០កញ្ញា រដ្ឋមន្រ្តីការបរទេសចិនYang Jiechi  បានកោះហៅជា បន្ទាន់ឯកអគ្គរាជទូតជប៉ុនប្រចំានៅចិន Uichiro Niwa មកដល់ទីស្នាក់ការនៃ ក្រសួងការបរទេសរបស់ប្រទេសនេះ ដើម្បីប្រឆំាងជំទាស់ចំពោះការដែលជប៉ុន
ប្រកាសជាផ្លូវការ ផែនការធ្វើតូបនីយកម្មផ្នែក១នៃប្រជុំកោះ Senkakuឬ Diaoyu  
នេះ។ ក្រសួងការបរទេសជប៉ុនបានបញ្ចូនប្រធាននាយកដ្ឋានអាស៊ី-មហាសមុទ្រ
ប៉ាស៊ីហ្វិក Shinsuke Sugiyama ទៅកាន់ចិន ដើម្បីពន្យល់អំពីគំរោងធ្វើតូបនីយ
កម្មកោះរបស់តូក្យូនិងស្នើប៉េកំាងមានប្រតិកម្មស្ងប់អារម្មណ៌ចំពោះបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ