ជប៉ុននិងEU ព្រួយបារម្ភចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

(VOVworld)-នៅក្នុងសន្និសីទជាន់ខ្ពស់ជប៉ុននិង សហភាពអ៊ឺរ៉ុប(EU) បានប្រព្រឹត្ត ទៅនៅទីក្រុងតូក្យូរបស់ជប៉ុននាថ្ងៃទី២៩ឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk និងប្រធានគបណៈកម្មាធិការ អឺរ៉ុប Jean
– Claude Junker សុទ្ធតែសម្តែងនូវការព្រួយបារម្ភចំពោះការដែលចិន បង្កើន
សកម្មភាពសំដៅប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើត។ តាមសេច ក្តីថ្លែងការណ៍រួមដែលបាននាំចេញក្រោយសន្និសីទថា ជប៉ុននិង EU នឹងបន្ត សកម្មភាពតាមដានស្ថានភាពនៅសមុទ្រខាងកើត សមុទ្រ Hoa Tung និងមាន ការព្រួយបារម្ភចំពោះសកម្មភាពដោយឯកតោរបស់ភាគីណាមួយដែលធ្វើឲ្យផ្លាស់ប្តូរ
សភាពដើម និងបង្កើនភាពតានតឹងផងដែរ។ ជប៉ុននិង EU ក៏បានអំពាវនាវឲ្យ
ភាគីនានាអត់ធ្មត់ មិនប្រើប្រាស់អំពើរហឹង្សាដើម្បីដោះស្រាយជំលោះលើសមុទ្រ។ 
ជប៉ុននិង​EU នាំចេញសេចក្តីថ្លែងការណ៍ពោលខាងលើក្នុងកាលៈទេសៈដែល បេកាំងកំពុងជម្រុញការកសាងប្រជុំកោះសិប្បនិម្មិតនៅសមុទ្រខាងកើត បង្កើន ភាពតានតឹងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ