ជប៉ុននិងកូរ៉េខាងត្បូងឯកភាពកែលំអទំនាក់ទំនងទ្វេភាគី

(VOVworld) - នាថ្ងៃទី២ តុលា ជប៉ុននិងកូរ៉េខាងត្បូង បានសន្យាថានឹងសហការ
រំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាដែលប្រទេសទាំង២ ប្រក្រតីទំនាក់ទំនងការ
ទូត។នេះគឺជាសញ្ញា១ ដែលសរឲ្យឃើញថា តូក្យូនិងសេអ៊ូល កំពុងខិតខំប្រឹងប្រែង
កែលំអរទំនាក់ទំនង ដោយសារបណ្ដាជំលោះក្នុងប្រវតិ្តសាស្ត្រ។

ជប៉ុននិងកូរ៉េខាងត្បូងឯកភាពកែលំអទំនាក់ទំនងទ្វេភាគី - ảnh 1
ជប៉ុននិងកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងកែលំអរទំនាក់ទំនងទ្វេភាគី (រូបថត៖Kyodo/TTXVN)


ក្នុងពិធីទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីទី១ក្រសួងការបរទេសកូរ៉េខាងត្បូង
លោក Cho Tae-Yongនៅតូក្យូ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Fumio Kishida បានមានប្រសាសន៍ថា ភាគីទាំង២នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បី
រួមគ្នារំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាប្រក្រតីទំនាក់ទំនងការទូត ក្នុងបរិយា
កាសដ៏កក់ក្ដៅ។ឆ្លើយតបទៅវិញ លោក Cho Tae-Yong ក៏បានសម្ដែងក្ដីសង្ឃឹមដែរ
ថា នាឆ្នាំខាងមុខនេះ ទំនាក់ទំនងរវាងប្រទេសទាំង២ នឹងចាប់ផ្ដើម អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ