ជប៉ុននឹងបង្កើនតួនាទីនាវាចរណ៍របស់កំលាំងការពារ (SDF)

ជប៉ុននឹងបង្កើនតួនាទីនាវាចរណ៍របស់កំលាំងការពារ (SDF)  - ảnh 1
ជប៉ុននឹងបង្កើនតួនាទីនាវាចរណ៍កំលាំងការពារ (SDF) (Image: Vietnamplus)

(VOVworld) – ក្រសួងការពារប្រទេសជប៉ុនបានឲ្យដឹងថា៖ ជប៉ុននឹងកំណត់​យ៉ងច្បាស់
លាស់ចំពោះការបង្កើនតួនាទីនាវាចរណ៍កំលាំងការពារ (SDF) ក្នុងផែនការកែទម្រង់
គោលនយោបាយការពារប្រទេសក្នុងរយៈពេលយូអង្វែងរបស់ប្រទេសនេះដែលនឹង
ត្រូវបាននាំចេញក្នុងរបាយការណ៍បណ្តោះអាសន្នមួយ នា​ចុងឆ្នាំ ២០១៣ នេះ។ កាយវិការនេះបានសរឲ្យឃើញថា៖ ក្រសួងការពារប្រទេសជប៉ុនលើកកំពស់សារៈ
សំខាន់នៃការបង្កើនសមត្ថភាពការពារបណ្ដាប្រជុំ កោះរបស់ SDF នៅតំបន់ដែនសមុទ្រ
ឆ្ងាយដាចស្រយ៉ាល ក្នុងកាលៈទេសៈ ភាពតានតឹងជុំរិញប្រជុំកោះលើសមុទ្រ Hoa Tung ដែលភាសារជប៉ុនហៅ ថា៖  Senkaku និងភាសារចិនហៅថា៖ Dao Yu រវាងតូក្យូនិងប៉េកាំង
នៅសេសសល់។ របាយការណ៍បណ្តោះអាសន្នអំពីគោលមាគា៍រណ៍នៃកម្មវិធីការពារ
ប្រទេសរបស់ជប៉ុនគ្រោងត្រូវបានប្រកាស នាចុងខែ កក្កដា ឆ្នាំ ២០១៣ បន្ទាប់ពីការ
បោះឆ្នោតព្រឹទ្ធសភានៃប្រទេស នេះ នាថ្ងៃទី ២១ កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ