ជប៉ុននិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការសន្តិភាពទ្វេភាគី


ជប៉ុននិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការសន្តិភាពទ្វេភាគី - ảnh 1
ជប៉ុននិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការសន្តិភាពទ្វេភាគី (Image: VNA)

(VOVworld) -  នាថ្ងៃទី ៤ មិថុនា ជប៉ុននិងហ្វីលីពីនបានឯកភាពចាប់ផ្តើមការចរចារ ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើការផ្ទេរប្រគល់ឧបករណ៍និងបច្ចេកវិទ្យាយោធាក្នុង ការលៈទេសៈប្រទេសទាំង ២ ជំរុញទំនាក់ទំនងសន្តិសុខ។ ការសម្រេចពោលខាងលើ ត្រូវបានភាគីទាំង ២ នាំចេញក្នុងការចរចារជាន់ខ្ពស់រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក
Shinzo Abe និងប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino នៅទីក្រុងតូក្យូក្នុង ក្របខ័ណ្ឌដំណើទស្សនកិច្ចរបស់លោក Aquino នៅជប៉ុន។ ក្នុងសេចក្តីថ្លែងការរួម ដែលត្រូវបាននាំចេញនារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំទាំង ២ រូបបានចែករំលែក ការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីទង្វើផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើតដោយ
ឯកតោភាគី។ ការចរចារនេះបានប្រព្រឹត្តទៅប៉ុន្មានថ្ងៃបន្ទាប់ពីជប៉ុននិងអាមេរិក
ប្រឆាំង ជំទាស់រាល់ទង្វើរបស់ចិននៅការសន្ទនា Shangrila នៅសឹង្ហបុរី។ ថ្នាក់ដឹក
នាំទាំង ២ រូប បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដោះស្រាយរាល់ជំលោះ
ដោយសន្តិវិធីដោយ ឈរលើមូលដ្ឋានរបស់ច្បាប់អន្តរជាតិ ហើយអំពាវនាវឲ្យ
ភាគីទាក់ទិននានាអត់ធ្មត់ សកម្មភាពដោយឯកតោភាគីលនៅសមុទ្រ។ ដើ​ម្បីធានាសន្តិភាពស្ថិរភាពក្នុងតំបន់ ភាគីទាំង ២ បានឯកភាពជំរុញកិច្ចសហ
ប្រតិបត្តិការសន្តិសុខតាមរយៈការធ្វើសមយុទ្ធ ទ្វេភាគីនិងពហុភាគី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ