ជប៉ុននិងអង់គ្លេសសហប្រតិបតិ្តការដើម្បីជំរុញឲ្យតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហរ

(VOVWORLD) - ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី២៨ ឧសភា នាយករដ្ឋមនន្ត្រីជប៉ុនលោក Suga Yoshihide និងសមភាគីអង់គ្លេសលោក Boris Johnson បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសំដៅប្រែក្លាយមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយបើកចំហនិងសេរីភាព។

មេដឹកនាំទាំងពីររូបបានបញ្ជាក់លើកិច្ចសហប្រតិបត្តិការយ៉ាងហ្មត់ចត់ ដើម្បីបង្កលក្ខណៈដល់ដំណើរទស្សនកិច្ចរបស់ក្រុមនាវាកលយុទ្ធមួយ របស់អង់គ្លេសដែលដឹកនាំដោយនាវាដឹកយន្ដហោះ HMS Queen Elizabeth ទៅកាន់តំបន់នេះ។ តាមការគ្រោងទុក នាវាដឹកយន្ដហោះ HMS Queen Elizabeth នឹងចូលចតកំពង់ផែនៅប្រទេសចំនួន៤០ រួមមានជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង។ នៅជប៉ុន នាវានេះមានផែនការចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងការពារដែនសមុទ្រជប៉ុន(JMSDF)។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាសហប្រតិបត្តិការដើម្បី កិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក(G7) នៅ Cornwall ប្រទេសអង់គ្លេស នៅខែក្រោយអាចប្រព្រឹត្តិទៅប្រកបដោយជោគជ័យ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ