ជប៉ុននិងអាមេរិកគ្រោងនឹងរៀបចំសន្និសីទកំពូលនាខែកុម្ភៈ

ជប៉ុននិងអាមេរិកគ្រោងនឹងរៀបចំសន្និសីទកំពូលនាខែកុម្ភៈ - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីថ្មីរបស់អាមេរិកលោក Donald Trump (រូបថត៖Wall Street Journal)

(VOVworld) - រដ្ឋាភិបាលជប៉ុននិងអាមេរិកកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូល
រវាងនាយករដ្ឋមន្រ្តីលោក Shinzo Abe និងប្រធានាធិបតីលោក Donald Trump នៅ
ទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី១០ កុម្ភៈខាងមុខ។តាមប្រភពពត៌មានការទូតជប៉ុននាថ្ងៃ
ទី២៥ មករា​ ថា នៅជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបគ្រោងនឹងពិភាគ្សាអំពីបញ្ហា
ពាណិជ្ជកម្មនានាក្រោយពីប្រធានាធិបតីថ្មីលោក​Trump ចុះហត្ថលេខាលើក្រិត្យនា
ថ្ងៃទី២៣ មករា តាមនោះដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង
មហាសមុទ្រប៉ាស៊ីហ្វិក (TPP)។នាថ្ងៃដដែល អញ្ជើញថ្លែងមតិនៅសភាជាប់ទាប
ជប៉ុន នាយករដ្ឋមន្រ្តីលោក Abe មានប្រសាសន៍ថា រដ្ឋាភិបាលប្រទេសនេះ កំពុង
អនុវត្តន៍ការត្រៀមរៀបចំចុងក្រោយសំរាប់ជំនួបចរចារដែលលោកចង់ឲ្យ រៀបចំ
ឡើងកាន់តែឆាប់កាន់តែល្អនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ