ជប៉ុននិងអាមេរិកសន្យាបង្កើនសម្ព័ន្ធភាពដើម្បីស្ថិរភាពនៅអាស៊ី-ប៉ាស៊ីហ្វីក។

ជប៉ុននិងអាមេរិកសន្យាបង្កើនសម្ព័ន្ធភាពដើម្បីស្ថិរភាពនៅអាស៊ី-ប៉ាស៊ីហ្វីក។ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda និងប្រធានាធិបតីអាមេរិក Barack Obama

VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិកនាថ្ងៃទី៣០មេសា ថ្លែង
មតិក្នុង​សន្និសីទកាសែតរួមក្រោយជំនួបនៅសេធតវិមាន នាយករដ្ឋមន្ត្រី
ជប៉ុន Yoshihiko Noda និងប្រធានាធិបតីអាមេរិក Barack Obama បាន
ឯកភាពថា ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរគឺជាគ្រឹះស្ថានឲ្យ សន្តិភាពសន្តិសុខនិងស្ថិរភាពនៅ​ដំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ក្នុងសេចក្តី
ថ្លែងការរួមក្រោយជំនួប ថ្នាក់ដឹកនាំទាំងពីរ​រូប​បានសន្យាអនុវត្ត តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការធានាស្ថិរភាពនៅទ្វីបអាស៊ី។
អំពីវិស័យការពារជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើនកិច្ច​សហប្រតិបត្តិការទ្វេភាគីសំដៅធានាសន្តិសុខសំរាប់សម្ព័ន្ធមិត្តចំពោះ
មុខរាល់ករណី​ដែលអាចកើតមានឡើង។​ភាគីទាំងពីរក៏បញ្ជាក់ដែរថា
តូក្យូរនិងវ៉ាសីងតោននឹង​បើក​ទូលាយទំនាក់ទំនងដៃគូរទ្វេភាគីទៅ វិស័យអាវកាសនិងបណ្ដាញ់Internet ជាដើម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ