ជប៉ុនផ្តល់ជំនួយឥតសំណងសំរាប់វៀតណាមដើម្បីកសាងសាលារៀននិងមន្ទីរពេទ្យ

(VOVworld) - នារសៀលថ្ងៃទី ៨ កុម្ភៈ ភារធារីស្ថានទូតជប៉ុនប្រចាំនៅវៀតណាម
លោក Hideo Suzuki និងប្រធានគណៈកម្មាធិការប្រជាជនឃុំ Van Linh (ស្រុក Thanh
Ba ខេត្ត Phu Tho ភាគខាងជើងវៀតណាម) លោក Le Van Phong បានចុះហេត្ថលេខា
លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន លៃទុកឲ្យគំរោងការណ៍ “កសាងនិងបើកទូលាយសាលាបឋមសិក្សា Van Linh”។ នាថ្ងៃដ៏ដែល លោក  Hideo
Suzuki និងនាយកមន្ទីរពេទ្យ Pho Noi ខេត្ត Hung Yen (ភាគខាងជើងវៀតណាម) បានចុះហេត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ឥតសំណងលៃទុកឲ្យគំរោងការណ៍ “វិនិយោគសំភារៈប្រដាប់សំរាប់មន្ទីពេទ្យ Pho Noi”។ ចំនួនប្រាក់ជំនួយសរុបនៃគំ
រោងការណ៍ ចំ​នួន ២ ពោលខាងលើទទួលបាន ២១០ ពាន់ដុល្លាអាមេរិក។ ថ្លែងមតិ
នៅទីនេះ  ភារធារី Hideo Suzuki បានសម្តែងនូវជំនឿជាក់ថា៖ ទំនាក់ទំនងមិត្តភាព
និងការ យល់ដឹងគ្នា រវាងជប៉ុននិងវៀតណាម អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត៕

ជប៉ុនផ្តល់ជំនួយឥតសំណងសំរាប់វៀតណាមដើម្បីកសាងសាលារៀននិងមន្ទីរពេទ្យ - ảnh 1
មន្ទីរពេទ្យ Pho Noi ខេត្ត Hung Yen (ភាគខាងជើងវៀតណាម) (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ