ជប៉ុនមានការព្រួយបារម្ភអំពី​សកម្មភាព​ដែលកំពុង​កើនឡើង​របស់​ចិននៅសមុទ្រ Hoa Tung

(VOVWORLD) - មុននេះនៅចុងខែកុម្ភះជប៉ុនជាលើកដំបូងបានអនុញ្ញាតឲ្យកម្លាំងឆ្មាំឆ្នេរសមុទ្រ បាញ់ទៅលើនាវាបរទេសដែលព្យាយាមទៅចូលប្រជុំកោះ Senkaku / Diaoyu ដែលមានជម្លោះ ដោយការចោទប្រកាន់បង្កអំពើហិង្សា។
ជប៉ុនមានការព្រួយបារម្ភអំពី​សកម្មភាព​ដែលកំពុង​កើនឡើង​របស់​ចិននៅសមុទ្រ Hoa Tung - ảnh 1តំបន់កោះ Senkaku ឬហៅថាកោះ  Diaoyu 

យោងតាមកម្លាំងសន្តិសុខដែនសមុទ្រជប៉ុនបានឱ្យដឹងថាក្នុងរយៈពេលមួយខែបន្ទាប់ពីប្រទេសចិនបានអនុវត្តច្បាប់ឆ្មាំសមុទ្រ ដោយអនុញ្ញាតឱ្យប្រើប្រាស់អាវុធចំពោះនាវាបរទេស នោះ ចំនួននាវារបស់ចិនបានឈ្លានពានចូលតំបន់កោះ Senkaku ឬហៅថាកោះ  Diaoyu ក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា នាវារបស់ចិនបានចូលតំបន់កោះ Senkaku ឬហៅថាកោះ  Diaoyu ចំនួន ២៦ ថ្ងៃ ក្នុងនោះ បានឈ្លានពានចូលដែនសមុទ្រជប៉ុនរយៈពេល ៦ ថ្ងៃ ហើយបានប្រដេញតាមនាវានេសាទត្រីរបស់ជប៉ុនចំនួន ៥ ដង។

មុននេះនៅចុងខែកុម្ភះជប៉ុនជាលើកដំបូងបានអនុញ្ញាតឲ្យកម្លាំងឆ្មាំឆ្នេរសមុទ្រ បាញ់ទៅលើនាវាបរទេសដែលព្យាយាមទៅចូលប្រជុំកោះ Senkaku / Diaoyu ដែលមានជម្លោះ ដោយការចោទប្រកាន់បង្កអំពើហិង្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ