ជប៉ុនវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន

(VOVWORLD) - ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ស្ដីពីកិច្ច សហប្រតិបតិ្តការមេគង្គ-ជប៉ុនលើកទី១០និងបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃ ទី៧ដល់ថ្ងៃទី១០ ខែតុលា នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Nguyen Quoc Cuong បានឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានស្ដីពីការអភិវឌ្ឍ នៃយន្តការសហប្រតិបតិ្តការមេគង្គ-ជប៉ុននិងការរួមចំណែករបស់វៀតណាម ចំពោះយន្តការនេះ។
ជប៉ុនវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Nguyen Quoc Cuong (រូបថត៖ TTXVN) 


ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានចាត់ទុកថា កិច្ចសហប្រតិបតិ្តការ មេគង្គ-ជប៉ុនបានទទួលលទ្ធផលសំខាន់ៗលើវិស័យអាទិភាពទាំង៣នៃយន្តការ នេះរួមមានកិច្ចសហប្រតិបតិ្តការផ្នែករឹង កិច្ចសហប្រតិបតិ្តការផ្នែកទន់និងការ អភិវឌ្ឍដោយចីរភាព។

        ចំពោះតួនាទីនិងការរួមចំណែករបស់វៀតណាម ឯកអគ្គរដ្ឋទូតលោក Nguyen Quoc Cuong បានឲ្យដឹងថា វៀតណាមបានបញ្ជូលក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុននូវកម្មវិធីជាក់ស្ដែងជាច្រើនស្ដីពីបរិស្ថាន ទឹកស្អាត និងការបង្ការ ប្រឆាំងគ្រោះធម្មជាតិ។ ទន្ទឹមនឹងការប្រើប្រាស់កិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុនប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍដោយចីរភាពនៅក្នុងប្រទេស វៀតណាមក៏ជំរុញការតភ្ជាប់ក្នុងតំបន់និង អនុតំបន់ទន្លេមេគង្គ ព្រមទាំងនាំកិច្ចសហប្រតិបតិ្តការស្ដីពីប្រភពទឹកទន្លេមេគង្គ ក្លាយទៅជាខ្លឹមសារសំខាន់មួយនៅក្នុងយន្តការមេគង្គ-ជប៉ុននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ