ជប៉ុន-អាមេរិកចែករំលែកអំពីADIZរបស់ចិន

ជប៉ុន-អាមេរិកចែករំលែកអំពីADIZរបស់ចិន - ảnh 1
ជប៉ុន-អាមេរិកចែករំលែកអំពីADIZរបស់ចិន (រូបថតៈ baomoi.com)

(VOVworld)-រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Itsunori Onodera និងរដ្ឋមន្រ្តី ការពារ
ជាតិអាមេរិក Chuck Hagel បានសម្តែងក្តី “ព្រួយបារម្មណ៌យ៉ាង​ខ្លាំងក្លា” ចំពោះការ
ដែលចិនបង្កើតតំបន់កំណត់ការពារដែនអាកាស​(ADIZ)លើ​សមុទ្រ Hoa Tung ។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៧វិច្ឆិកា រដ្ឋមន្រ្តី Onodera និងសមភាគីអាមេ
រិកបានយល់ព្រមថា​ “នេះជាកាយវិការបង្កអន្តរាយដល់ សន្តិសុខតំបន់ហើយអាច
នាំឲ្យស្ថានភាពកាន់តែមានភាពតានតឹងឡើង”។ រដ្ឋមន្រ្តី Hagel អះអាងជាថ្មីម្តងទៀត
ថា​ប្រជុំកោះមានជំលោះដែលជប៉ុនហៅ​ថា Senkaku និងចិនហៅថា ដាយយូស្ថិតក្នុង
ក្របខ័ណ្ឌសន្ធិសញ្ញាសន្តិសុខ ជប៉ុន-អាមេរិក។ រីឯខ្លួនវិញ លោក Onodera អះអាងថា តូក្យូចាត់ទុកកាយវិការ បង្កើត ADIZ របស់ប៉េកាំងជាសកម្មភាពរំលោភច្បាប់អន្តរជាតិ។

        ក្នុងជំនួបចរចារតាមទូរស័ព្ទនេះ អាមេរិកនិងជប៉ុនយល់ព្រមគ្នាផ្ញើរជូនចិនសារ១
ថា “ខំប្រឹងប្រែងធ្វើឲ្យប្រែប្រួលស្ថានភាពនឹងមិនអាចទទួលយកបានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ