ជម្ងឺ Covid-19៖ យុទ្ធនាការផ្សព្វផ្សាយស្ដីពីសារ “ជំនឿជាក់លើជ័យជំនះ”

(VOVWORLD) - យុទ្ធនាការនេះគឺសំដៅអំពាវនាវឲ្យប្រជាជនគ្រប់ស្រទាប់អនុវត្តយ៉ាងពេញលេញនូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត កសាងរបៀបរស់នៅដ៏ សមស្រប បង្កើតទំលាប់ដ៏ល្អចំពោះសុខភាពដើម្បីរស់នៅជាមួយជម្ងឺរាត ត្បាតក្នុង “ភាពធម្មតាថ្មី” ក្នុងនោះប្រយុទ្ធប្រឆាំងជម្ងឺប្រកបដោយប្រសិទ្ធ ភាពផងហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផង។
ជម្ងឺ Covid-19៖ យុទ្ធនាការផ្សព្វផ្សាយស្ដីពីសារ “ជំនឿជាក់លើជ័យជំនះ” - ảnh 1 រូបភាព Poster ផ្សព្វផ្សាយនៃយុទ្ធនាការនេះ។

ចាប់ពីថ្ងៃទី៦សីហាដល់ថ្ងៃទី៣០ កញ្ញា ក្រសួងសុខាភិបាលវៀត ណាម នឹងសហការជាមួយអង្គភាពចំនួន៨ផ្សេងទៀត អនុវត្តយុទ្ធនាការសារព័ត៌ មានសំដៅរីកសាយ ភាយសារ “ជំនឿជាក់លើជ័យជំនះ” ដោយអំពាវនាវឲ្យ សហគមន៍ចូលរួមបង្ការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ក្នុង “ភាពធម្មតាថ្មី”។ យុទ្ធនាការនេះគឺសំដៅអំពាវនាវឲ្យប្រជាជនគ្រប់ស្រទាប់អនុវត្តយ៉ាងពេញលេញនូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត កសាងរបៀបរស់នៅដ៏ សមស្រប បង្កើតទំលាប់ដ៏ល្អចំពោះសុខភាពដើម្បីរស់នៅជាមួយជម្ងឺរាត ត្បាតក្នុង “ភាពធម្មតាថ្មី” ក្នុងនោះប្រយុទ្ធប្រឆាំងជម្ងឺប្រកបដោយប្រសិទ្ធ ភាពផងហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផង។ ទន្ទឹមនេះ យុទ្ធនាការក៏ផ្ញើរ សារស្ដីពីចំណងសាមគ្គីភាព ការរីក សាយភាយសេចក្ដីស្រឡាញ់ក្នុងសហ គមន៍ ជាពិសេសគឺក្រុមជនងាយរងគ្រោះ ព្រមទាំងអំពាវនាវឲ្យសហគមន៍ មិនស្អប់ខ្ពើមនិងរើសអើងអ្នកឆ្លង Covid-19 ក៏ដូចជាអ្នកសង្ស័យឆ្លង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ